រថយន្តមិនស្គាល់ម៉ាក បើកបុកកង់ពីក្រោយផ្លោងបុរសម្នាក់បោកនឹងថ្នល់ស្លាប់មួយរំពេច

ភ្នំពេញ៖ បុរសម្នាក់បានផ្លោងបោកនិងថ្នល់បែកក្បាលស្លាប់នៅអែបចិញ្ចើមផ្លូវគួរឲ្យអាណោចអធម័ បន្ទាប់ពីជិះកង់សុខៗត្រូវរថយន្តមិនចាំម៉ាកបុកពីក្រោយអូសជាច្រើនម៉ែត្រចំណែករថយន្តបង្កបើកគេចបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២១។
ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ចំណុចជិតវិទ្យាល័យច្បារអំពៅ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះកង់មួយគ្រឿងធ្វើដំណើរពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរស្របគ្នាមកពីក្រោយល្បឿនលឿនបានជ្រុលមកបុកពីក្រោយពេញទំហឹងអូសកង់និងរងគ្រោះខាងលើផ្លោងជាច្រើនម៉ែត្របោកនិងថ្នល់បែកក្បាលស្លាប់ក្នុងថ្លុកឈាម ឯរថយន្តបង្កបានបន្តដំណើរទៅមុខគេចបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌច្បារអំពៅអំពៅចុះមកដល់ចំណុចកើតហេតុខាងបានវាស់វែងយកកង់ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌច្បារអំពៅបណ្តោះអាសន្ន។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុនិងស្រាវជ្រាវរកក្រុមគ្រួសារដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner