ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៧ករណី និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ក្រុងសៀមរាប ១៦នាក់, ស្រុកជីក្រែង៨នាក់, ស្រុកសូទ្រនិគមម្នាក់, ស្រុកប្រាសាទបាគង២នាក់,ស្រុកពួក៦នាក់,ស្រុកវ៉ារិនម្នាក់, មកពីខេត្តកំពង់ធំ២នាក់ និងឆ្លងលើពលករមកពីប្រ ទេសថៃ៦១នាក់។
ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន ទី១ ស្ត្រីអាយុ៥៦ឆ្នាំ នៅស្រុកជីក្រែង និងទី២ ស្ត្រីអាយុ៥៦ឆ្នាំ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៤២០នាក់, ព្យាបាលជាសះ ស្បើយចំនួន១ពាន់៦០៩នាក់និងស្លាប់ ៣៣នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕








