វៀតណាមទទួលជោគជ័យ ក្នុងការផលិតបានវ៉ាក់សាំងរបស់រុស្ស៊ីនៅក្នុងប្រទេសខ្លួន
វៀតណាម៖ ប្រទេសរុស្សីបានប្រកាសនៅថ្ងៃពុធនេះថា កញ្ចប់វ៉ាក់សាំង Sputnik V មួយចំនួនត្រូវបានផលិតបានរួចរាល់ជាលើកដំបូងហើយនៅក្នុងប្រទេសវៀតណាម ដើម្បីអាចយកមកប្រយុទ្ធប្រឆាំងនឹងរលកថ្មីនៃជំងឺកូវីដ១៩ ។
កញ្ចប់វ៉ាក់សាំងដែលត្រូវបានផលិតនេះ ទោះបីជាយ៉ាងណាក្តីត្រូវបានគេចាត់ទុកថា ជាវ៉ាក់សាំងសម្រាប់តេស្តនៅឡើយ គឺជាការសហការគ្នារវាងរដ្ឋាភិបាលរុស្សីជាមួយនឹងក្រុមហ៊ុនរដ្ឋវៀតណាម Vabiotech ដែលក្នុងនោះ ទទួលបានការគាំទ្រហិរញ្ញវត្ថុទាំងស្រុងដោយ Sputnik V ។ ទន្ទឹមនេះ ប្រធានក្រុមហ៊ុន Vabiotech លោក Dat Tuan Do បានសំដែងការស្វាគមន៍យ៉ាងខ្លាំងចំពោះការប្រកាសនេះហើយថា វានឹងអាចជួយទៅដល់ប្រតិបត្តិការចាក់វ៉ាក់សាំងនៅវៀតណាមផង និងប្រទេសក្នុងតំបន់ផង ពីព្រោះថា វ៉ាក់សាំងនេះ នឹងប្រកបទៅដល់គុណភាព ជាពិសេសតម្លៃសមរម្យផងដែរ ។
យ៉ាងណាមិញ វ៉ាក់សាំងដែលផលិតរួចរាល់ជាលើកដំបូងនៅវៀតណាមទាំងនោះ នឹងត្រូវបញ្ចូនទៅដល់ដៃក្រុមហ៊ុនអ្នកផលិតនៅក្នុងទីក្រុងមូស្គូ ដើម្បីធ្វើការត្រួតពិនិត្យគុណភាពជាមុនសិន ៕ ប្រភព៖ Reuters

