ចាប់ខ្លួន កីឡាករបាល់ទាត់ម្នាក់ លេងនៅលីគ Premier League សង្ស័យពាក់ព័ន្ធនឹងករណីរំលោភផ្លូវភេទលើកុមារ
អត្ថបទដោយ៖
សារ៉ាន ទីងី
(អង់គ្លេស)៖ បើតាមការបញ្ជាក់ពីប៉ូលិសអង់គ្លេស ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានអោយដឹងថា កីឡាករបាល់ទាត់ម្នាក់ដែលលេងនៅលីគ Premier League មិនត្រូវបានគេបញ្ចេញឈ្មោះ ត្រូវបានប៉ូលិសចាប់ខ្លួន នៅថ្ងៃសុក្រ ហើយត្រូវបានសាកសួរដោយប៉ូលិស មុនពេលដោះលែង ឲ្យនៅក្រៅឃុំ ដោយជាប់សង្ស័យពីបទរំលោភផ្លូវភេទលើកុមារ ។
កីឡាករបាល់ទាត់នោះ ត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន ដោយក្លិបរបស់លោក ស្របពេលដែលការស៊ើបអង្កេតកំពុងបន្ត។ ក្លិប បានលើកឡើងថា ខ្លួននឹងជួយជាមួយនឹងការសាកសួរនេះ។

សូមបញ្ជាក់ថា ក្លិប Everton លេងនៅលីគ Premier League ក្រោយមកបានចេញសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបញ្ឈប់ជាបណ្តោះអាសន្ន នូវកីឡាករម្នាក់ ស្ថិតក្នុងក្រុមជម្រើសដំបូងរបស់ខ្លួន ដោយសារមានការស៊ើបអង្កេតពីប៉ូលិស៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។