សង្ស័យតៃកុងស្រវឹង បេីករថយន្តឡេីងសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលប៉ាណូមួយដើមរងការខូចខាត

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិន សង្ស័យស្រវឹងបានបេីករថយន្តឡិចស៊ីសLX470ក្នុងល្បឿនលឿនបានជ្រុលចង្កូតឡេីងសួនច្បារពុះចែកទ្រូងផ្លូវរួចបន្តបុកបង្គោលស្លាកប៉ាណូមួយដេីមទៀតរងការខូចខាត និងគៀបរថយន្តជាប់ទៅមុខលែង រួច សំណាងមិនមានមនុស្សរងរបួស។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចជញ្ជីងថ្លឹងឡានចាស់ តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីសLX470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2R -1288 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតជ្រុលឡេីងសួនច្បារពុះចែកទ្រូងផ្លូវរួចបន្តទៅបុកបង្គោលស្លាកប៉ាណូមួយដេីមទៀតបណ្តាលឱ្យទ្រេតមួយដេីម ចំណែករថយន្តគៀបជាប់ទៅមុខលែងរួចនិងខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងដែរមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុ ម្ចាស់រថយន្តបានគេចចេញពីកន្លែងកេីតហេតុបាត់ដោយបន្សល់ទុករថយន្តចោល ឲ្យសមត្ថកិច្ចជំនាញមកស្ទូចរថយន្តយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយពេលក្រោយ៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner