ឯកឧត្ដម សុខ ប្រសិទ្ធិ ចុះពិនិត្យមើលមូលដ្ឋានបិទខ្ទប់ ផ្សារកោះអណ្តែត ស្រុកកោះអណ្ដែត ខេត្តតាកែវ

អត្ថបទដោយ៖
ធី ដា

ឯកឧត្ដម សុខ ប្រសិទ្ធិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះអណ្ដែត និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំរមេញរបស់គណៈបក្សប្រជាជនកម្ពុជា បានអញ្ចើញដឹកនាំក្រុមការងារ ចុះពិនិត្យមើលមូលដ្ឋានបិទខ្ទប់ ផ្អាកការធ្វើ អាជីវកម្ម លក់ដូរបណ្តោះអាសន្ននៅបរិវេណជុំវិញនិងក្នុងផ្សារកោះអណ្តែតទាំងអស់ កាលពីរសៀលថ្ងៃទី២១ខែកក្ដដា២០២១ ដែលបានរកឃើញអាជីវករមានវិជ្ជមានជំងឺកូវីដ-១៩ចំនួន១៦នាក់ និងមានអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១”នៅក្នុង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។

ឯកឧត្តម សុខ ប្រសិទ្ធិ បានអំពាវនាវចំពោះប្រជាពលរដ្ឋនិងអាជីវករដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ក្នុងផ្សារកោះអណ្តែត សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័កត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការនែនាំរបស់ក្រសួងសុខាភិបាល៕ ជាពិសេសសូមប្រជាពលរដ្ឋដែលមិនទាន់បានទៅទទួលការចាក់វ៉ាក់សាំងសូមអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាដើម្បីការពារសុខភាពខ្លួនយើងគ្រួសារយើងសុខភាពសាធារណៈនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅក្នុងមូលដ្ឋាន។

ឯកឧត្ដម បានសូមអង្វរឱ្យប្រជាពលរដ្ឋ មេត្តា អត់ធ្មត់ចំពោះ កាលៈទេសៈនិងពេលវេលាដ៍លំបាកនេះក្នុងអំឡុងពេលនៃការអនុវត្តវិធានការផ្អាកជាបណ្ដោះអាសន្នត្រូវបានហាមឃាត់ការចេញចូលការជួបជុំឬការប្រមូលផ្តុំមនុស្ស រក្សាគម្លាត ស្នាក់នៅក្នុងផ្ទៈកុំចេញក្រៅផ្ទៈ បើគ្មានការចាំបាច់ ត្រូវគោរពតាមការណែនាំនានារបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំ ៣ការពារ។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងប្រទេសកម្ពុជា គិតត្រឹមថ្ងៃនេះ ដោយការខិតខំរួមផ្សំនឹងការចូលរួមកម្លាំងសរុបរបស់រាជរដ្ឋាភិបាល មន្រ្តី សុខាភិបាល គ្រូពេទ្យស្ម័គ្រចិត្ត និងគ្រូពេទ្យកងទ័ព ព្រមទាំងអាជ្ញាធរមូលដ្នាន ក្រុមប្រជាជនគោលដៅប្រមាណ ៦៥% នៃ ១០លាននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩ យ៉ាងតិច ១ដូស។

វ៉ាក់សាំង ជាវិធីសាស្ត្រដ៏ចាំបាច់ និងសំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញការចាក់វ៉ាក់សាំង ជាផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
តាមរយៈផែនការយុទ្ធសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងគ្រប់វិធីក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុប ១៧លានដូសហើយ។

លោកស្រី យក់ សម្បត្តិ បានអះអាងថា គិតត្រឹមដំណាច់ខែសីហា កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់ ២០លានដូស តាមផែនការសម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ប្រមាណ ១០លាននាក់នោះ។ ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមការងារគណបក្ស-រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរមេញ ក៏បានឧបត្ថម្ភ ដល់រដ្ឋបាលស្រុក រដ្ឋបាលឃុំ កងកម្លាំង មន្រ្តីមូលដ្ឋាន និងមន្រ្តីសុខាភិបាល ដែលនៅមណ្ឌល ចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្ថិតក្នុងឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ សរុបជាទឹកប្រាក់ចំនួន ៤,០៨០,០០០រៀល (បួនលានប៉ែតសិបពាន់រៀល)។ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner