ភេសជ្ជៈ និងម្ហូបអាហារជាច្រើនមុខនៅផ្សារទំនើបម៉ាក្រូសែនសុខ ចាប់ផ្តើមលក់បញ្ចុះតម្លៃពិសេស ក្នុងរយៈពេល៨ថ្ងៃចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១ ខែមិនាខាងមុខ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ស្ថានតំណាងពាណិជ្ជកម្មថៃ បានប្រកាសលក់ភេសជ្ជៈ និង ម្ហូបអាហារជាច្រើនមុខ ដោយមានការបញ្ចុះតម្លៃពិសេសក្នុងរយៈពេល៨ថ្ងៃនៅផ្សារទំនើបម៉ាក្រូសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ រហូតដល់ថ្ងៃទី១ ខែមីនាខាងមុខនេះ ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយម្ហូបអាហារ និងភេសជ្ជៈថៃឆ្នាំ២០២០ លោក ជីរ៉ាវុឍ សុវណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃបានមានប្រសាសន៍ថា កម្មវិធីម្ហូបអាហា និងភេសជ្ជៈថៃលើកនេះ គឺជាកម្មវិធីជំរុញការលក់ទំនិញម្ហូបអាហារ និងភេសជ្ជថៃ ដើម្បីបើកឱកាសឱ្យប្រជាពលរដ្ឋកម្ពុជាបានទិញទំនិញ ដែលមានគុណភាពក្នុងតម្លៃសមរម្យ និងជួយជំរុញការពង្រីកទីផ្សារទំនិញថៃ ។

លោកបន្ដថា ការរៀបចំកម្មវិធីនេះឡើង  ទទួលបានកិច្ចសហការយ៉ាងល្អពីស្ថាប័នផ្សេងៗដូចជា ផ្សារទំនើបម៉ាក្រូ ដែលបានផ្ដល់ទីតាំងសម្រាប់រៀបចំកម្មវិធី អ្នកនាំចេញ និងអ្នកនាំចូលទំនិញថៃ ដែលនាំយកទំនិញមកចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយម្ហូបអាហារ និងភេសជ្ជៈថៃចាប់ពីថ្ងៃនេះ ។ ទន្ទឹមគ្នា លោកអគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃសង្ឃឹមថា នឹងទទួលបានការសហការគ្នាដ៏ល្អបែបនេះជាថ្មីម្ដងទៀតនៅពេលអនាគត់ផងដែរ ។

សូមជម្រាបថា ស្ថានតំណាងពាណិជ្ជកម្មថៃនៅរាជធានីភ្នំពេញ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្ដរជាតិនៃក្រសួងពាណិជ្ជកម្មថៃ បានរៀបចំកម្មវិធីផ្សព្វផ្សាយម្ហូបអាហារ និងភេសជ្ជៈថៃឆ្នា២០២០ នៅផ្សារទំនើបម៉ាក្រូ សែនសុខរាជធានីភ្នំពេញ ដើម្បីលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋអាចរីករាយការទិញផលិតផលថៃ ភេសជ្ជៈថៃ និងគ្រឿងទេសថៃជាច្រើនមុខ ជាមួយការបញ្ចុះតម្លៃពិសេសបំផុត ហើយថែមទាំងអាចទស្សនាការចម្អិនម្ហូប និង ភ្លក់ម្ហូបថៃឆ្ងាញ់ៗពីភោនីយដ្ឋានថៃ ដែលទទួលបានស្លាកសញ្ញាបញ្ជាក់លើគុណភាពមុខម្ហូបថៃ Thai select ថា ជាភោនីយដ្ឋានដែលម្ហូបថៃឈ្ងុញឆ្ងាញ់ផងដែរ ។ ជាពិសេស សម្រាប់ការចំណាយចាប់ពី១០ដុល្លារឡើងទៅក្នុងការទិញទំនិញថៃ និងមានការចាប់រង្វាន់ឈ្នះសម្ភារជាច្រើនមុខផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner