ប្រធានក្រុមការងារ និង សមាជិកក្រុមការងារគណបក្សប្រជាជន ចុះជួយឃុំព្រែកខ្ពប ស្រុកឯកភ្នំ នាំយកទានព្រះវស្សានិងបច្ច័យ ព្រមទាំងទេយ្យទាន-ទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃចាំព្រះវស្សាចំនួន៤វត្ត

អត្ថបទដោយ៖
Kien Sereyvuth

       លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត និងជា ប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានថ្លែងថា៖ ក្នុងនាមក្រុមការងារចុះជួយឃុំ លោកនិងសមាជិកក្រុមទាំងអស់និងខិតខំបម្រើបងប្អូនប្រជាពលរដ្ឋនៅទីនេះឲ្យបានសមស្របនិងឆ្លើយតបពីតម្រូវការ និងការលំបាកនិងបញ្ហាប្រឈមនានាជូនបងប្អូន ឲ្យបានសមស្របឆ្លើយតបទៅតាមលទ្ធភាព ដែលក្រុមការងារអាចជួយដល់បងប្អូនបាន។លោកប្រធានក្រុមការងារក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានវិញផងដែរថា៖រាល់ការលំបាកដែលបងប្អូនកំពុងតែជួបប្រទះ និងចង់ឲ្យអាជ្ញាធរ ជួយបងប្អូនក៏បងប្អូនត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានខ្លួនឲ្យពួកគាត់ដឹង និងដើម្បីរិះរកដំណោះស្រាយជួយដល់បងប្អូនឆ្លើយតបបានទាន់ពេលវេលា។លោកក៏បានបញ្ជាក់ផងដែរថា៖កន្លងមកក្រុមការងារបានជួយសម្រួលក្នុងការកែលម្អផ្លូវមួយចំនួនដែលលំបាកនៅក្នុងមូលដ្ឋានរបស់បងប្អូនផងដែរ ដើម្បីជាការឆ្លើយតបតាមសំណូមពរសមស្រប របស់ បងប្អូន។

       ការថ្លែងលើកឡើងបែបនេះ នៅក្នុងឱកាសដែលលោកប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយឃុំព្រែកខ្ពប និងភរិយា ក្រុមក្រួសាររបស់លោកនិងអស់លោកអនុប្រធានមន្ទីរ និងមន្ត្រីសំខាន់ៗមួយចំនួន ជាសមាជិកក្រុមការងារគណបក្សចុះជួយមូលដ្ឋានផ្ទាល់នៅទីនោះបានពាំនាំនូវទៀនព្រះវស្សាចំនួន០៤គូ អង្ករ៤០០គក្រ និងទេយ្យទាន-ទេយ្យវត្ថុ រួមមាន៖ ភេសជ្ជៈទឹកក្រូច, ទឹកដោះគោ, ស្ករសមី, ទឹកត្រី-ទឹកស៊ីអ៊ីវ, ប្រេងម៉ាស៊ូត ចំនួន០៤កាន និងបច្ច័យ ក្នុងមួយវត្តៗ ចំនួន ២០ម៉ឺនរៀល។

        ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមវត្តចំនួន០៤ដែលត្រូវប្រគេននេះរួមមានៈវត្តព្រៃស្នោ, អាស្រមស្នាពីមុខ, វត្តក្តាំងងារ និង វត្តអូរកំបុត ។ ពិធីវេរប្រគេននូវទៀនព្រះវស្សា រួមនិងទេយ្យទានទេយ្យវត្ថុ និងបច្ច័យមួយចំនួនខាងលើនេះ បានប្រព្រឹត្តទៅនៅក្នុងបរិវេណ វត្តអូរកំបុត ស្ថិតក្នុងភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅ វេលាល្ងាចថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២១នេះ។

        តាមរយៈការនាំយកទេយ្យទានទេយ្យវត្ថុខាងលើនេះលោកប្រធានក្រុមការងារគណបក្សចុះជួយឃុំព្រែកខ្ពប ក៏បានជម្រុញដល់អាជ្ញាធរនៅមូលដ្ឋានគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យឡើងវិញចំពោះប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងការចុះឈ្មោះបោះឆ្នោត ត្រូវជម្រុញឲ្យបងប្អូនទៅធ្វើអត្តសញ្ញាណប័ណ្ណនិងចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ដើម្បីផ្តល់សិទ្ធិដល់បងប្អូនទាំងនោះឲ្យបានចូលរួមបោះឆ្នោត និងមានសិទ្ធិនូវក្នុងការជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន។ជាមួយគ្នានេះផងដែរលោក ឡុង ផលគុណ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបន្តចូលរួមក្នុងការពារនូវសុខសន្តិភាពនិងថែរក្សាឲ្យបានគង់វង់និងបន្តគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ និងជា ប្រធានគណបក្សប្រជាជនកម្ពុជាដើម្បីកសាងប្រទេសជាតិឲ្យកាន់តែសំបូរសប្បាយរុងរឿងថែមទៀត។លោកប្រធានក្រុមការងារគណបក្សចុះជួយឃុំ ក៏បានសង្កត់ធ្ងន់ទៀតថា៖ យើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ គឺដោយសារតែគុណតម្លៃ នៃ សុខសន្តិភាព ដែលមិនអាចកាត់ថ្លៃបាន ក្រោមការដឹកនាំនិងគោលនយោយដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា។ហើយអ្វីដែលផ្តោតសំខាន់ទៀតនោះ ត្រូវចូលរួមក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងការពារជម្ងឺឆ្លងកូវីដ-19ដោយត្រូវប្រកាន់ខ្ជាប់និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានសុខាភិបាល៖៣ការពារ ៣កុំ ឲ្យបានដាច់ខាត។

       នៅក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារ ក៏បានផ្តល់អំណោយជាថវិកា មួយចំនួនដល់បងប្អូនប្រជាពលរដ្ឋចូលរួមម្នាក់ៗថវិកា១ម៉ឺនរៀលប្រជាការពារម្នាក់ៗ២ម៉ឺនរៀលនិងអាជ្ញាធរមូលដ្ឋាន នៅទីនោះ ចំនួន៤០ម៉ឺនរៀល ផងដែរ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner