ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៨៨នាក់ និងស្លាប់ ៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៨៨នាក់នោះ រួមមាន២៧នាក់ជាកម្មកររោងចក្រ, ២២នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាច ស្រុករមាសហែក, ២១នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានស្រុកនិងក្រុងមួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ទាំង៤នាក់រួមមានទី១ជាបុរសអាយុ៧៣ឆ្នាំនៅស្រុកកំពង់រោទិ៍, ទី២ ជាស្ត្រីអាយុ៥៦ឆ្នាំ នៅក្រុងបាវិត, ទី៣ ស្ត្រីអាយុ៧៦ឆ្នាំ នៅស្រុកកំពង់រោទិ៍ និងទី៤បុរសអាយុ៦៥ឆ្នាំនៅក្រុងបាវិត ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៥២៨នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៦៤៩នាក់ និងមានអ្នកស្លាប់សារុបចំនួ៧៧នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner