អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៤លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៧ម៉ឺននាក់ និងជាសះស្បើយ១៧៦លាន៧៦ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៤លាន៨២ម៉ឺន៥ពាន់១៣០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១៧ម៉ឺន៥ពាន់៨០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៦លាន៧៦ម៉ឺន៧ពាន់៨៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន១៩ម៉ឺន៩ពាន់៤៦៥នាក់ ស្លាប់ចំនួន៦២ម៉ឺន៦ពាន់៧៦២នាក់ និងជាសះស្បើយចំនួន២៩លាន៥១ម៉ឺន១ពាន់៩០៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៤០ម៉ឺន៩ពាន់៦៣៩នាក់ ស្លាប់៤២ម៉ឺន៩៩៦នាក់ និងជាសះស្បើយ៣០លាន៥៧ម៉ឺន១ពាន់៣៩៩នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៦៨ម៉ឺន៨ពាន់៦៦៣នាក់ ស្លាប់ចំនួន៥៤ម៉ឺន៩ពាន់៩៩៩នាក់ និងជាសះស្បើយ១៨លាន៣៤ម៉ឺន៩ពាន់៤៣៦នាក់ ៕ ប្រភព៖ worldometers
