អត្តពលិកអូឡាំពិកកម្ពុជា ខិតខំហ្វឹកហាត់រាល់ថ្ងៃ ដើម្បី ត្រៀម ការប្រកួតចុងសប្ដាហ៍នេះ
CAMSOC- កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ទាំង កីឡា ហែលទឹក និង កីឡា អត្ត ពល កម្ម បាន នឹង កំពុង ខិត ខំ ប្រឹង ប្រែង ហ្វឹក ហាត់ យ៉ាង សកម្ម តាម ការ កំ ណត់ និង ពេល វេលា រៀប ចំ របស់ ម្ចាស់ ផ្ទះ ដើម្បី ត្រៀម ការ ប្រ កួត របស់ ខ្លួន នៅ ក្នុង ព្រឹត្តិ ការណ៍ កី ឡា អូឡាំ ពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅ ប្រ ទេស ជប៉ុន នាថ្ងៃទី៣០-៣១ ខែកក្កដាចុងសប្ដាហ៍នេះ ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្ម បាន មាន ប្រសាសន៍ពីទីក្រុងតូក្យូថា «កីឡាករ-កីឡាការិនីរបស់យើង បាន បន្ដ ខិត ខំ ហ្វឹកហាត់រាល់ថ្ងៃ នៅកន្លែងកំណត់ក្នុង ការហ្វឹក ហាត់ នៅ ទី លាន ទាំងអាងហែលទឹក និងទីលានអត្តពលកម្ម ហើយ កីឡា ករ-កី ឡា ការិនីរបស់យើងបានចូលរួមហ្វឹកហាត់ជាមួយកីឡាករ-កីឡាការិនីចម្រុះជាតិ សាសន៍ថ្ងៃនេះ ឃើញថា យើងកម្ដៅសាច់ដុំ និង មាន ទឹកចិត្តល្អក្នុង ការ ហ្វឹក ហាត់ ដើម្បីត្រៀមក្នុងការប្រកួតផ្លូវការ នា ល្ងាចថ្ងៃទី៣០ ខែ កក្កដា ឲ្យបានល្អប្រសើរ» ។
ឯកឧត្តមនាយបេសកកម្មបន្ដថា «នៅសល់ប៉ុន្មានថ្ងៃនេះ គ្រូបង្វឹក របស់ យើង ក្នុងប្រភេទកីឡាទាំង ២ បានជំរុញការហ្វឹកហាត់ឲ្យបានល្អ និង ត្រឹម ត្រូវ ហើយឆ្លៀតមើលបទពិសោធ នៃ កីឡា ករ-កីឡាការិនីប្រទេសផ្សេងៗ ដែលហ្វឹកហាត់ជាមួយគ្នា ដើម្បី ដក ស្រង់បទពិសោធពីចលនា និងបច្ចេកទេសរបស់គេ ក៏ ដូច ជា មើល ឃើញ នូវ របៀប យកចិត្ដទុកដាក់ហ្វឹកហាត់របស់គេធៀបទៅនឹងយើង សម្រាប់ យក ធ្វើ ជា បទពិសោធមួយចំនួនដែរ ។ ដូច្នេះសូមលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីរបស់យើង ដែលត្រៀមប្រកួតកីឡាអូឡាំពិកជាប្រវត្តិសាស្ដ្រ នៅទីក្រុងតូក្យូ នាពេលឆាប់ៗខាងមុខនេះ» ។
គួរបញ្ជាក់ថា អត្តពលិកកីឡាហែលទឹកកម្ពុជា ២រូប នឹងត្រូវប្រកួតនាល្ងាចថ្ងៃទី៣០ ខែកក្កដា នៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre លើវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា ក្នុងនោះកីឡាករ ហែម ប៊ុច ត្រូវប្រកួតសេរីទី៤(Heat-4) និងខ្សែបន្ទាប់ទី៦ (Lane-6) ខណៈកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតសេរីទី៣ (Heat-3) និងខ្សែបន្ទាប់ទី៥ (Lane-5) ។ ។ រីឯកីឡាករអត្តពលកម្ម ប៉ែន សុគង់ ត្រូវប្រកួតនាថ្ងៃទី៣១ ខែកក្កដា លើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ ៕





