កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ៨០០នាក់ និងស្លាប់ ២២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី២៦ កក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២៥ កក្កដា ឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៧៧៨នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៤៧៥នាក់ និងករណីឆ្លងសហគមន៍៣០៣នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២៥កក្កដា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦៨៦នាក់ និងមានអ្នកស្លាប់២២នាក់។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២៥កក្កដាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧ម៉ឺន៣ពាន់៧០១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦ម៉ឺន៥ពាន់៩៥០នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១ពាន់៣០៥នាក់ហើយ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
