អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យតំបន់បិទខ្ទប់ និងការយកសំណាកប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារអង្គតាសោម

អត្ថបទដោយ៖
ធី ដា

តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្ដដា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធាន មន្ទីរសុខាភិបាលខេត្ត លោកវរេសនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្ត លោកឧត្តមសេនីយ៍ត្រី ឆាយ សាវុធ ស្នងការរងនគរបាលខេត្ត លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ កងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលតំបន់បិទខ្ទប់ និងការយក សំណាក បងប្អូនប្រជាពលរដ្ឋ និងក្រុមអាជីវករ នៅផ្សារអង្គតាសោម ក្រោយរដ្ឋបាលខេត្តសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន បន្ទាប់ពីបានរកឃើញអ្នកពាក់ព័ន្ធប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការ សហគមន៍ ២០កុម្ភៈ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋថាដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ យើងត្រូវអនុវត្ត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង សុខាភិបាល បន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃនិង សាប៊ូ អាកុល និងត្រូវពាក់ម៉ាស់ អោយបានគ្រប់ៗគ្នា ពេលចេញក្រៅផ្ទះ មិនត្រូវជួបជុំគ្នាច្រើន ជាពិសេសមិនត្រូវនាំគ្នាផឹកស៊ី ដែលនាំអោយមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់ខ្លួន៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner