ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥០នាក់ និងស្លាប់ ៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៥០នាក់ថ្ងៃនេះ រួមមាននៅស្រុកកំពង់សៀម៥នាក់,ស្រុកកងមាសម្នាក់, ស្រុកកោះសូទិនម្នាក់,ស្រុកចំការលើ៦នាក់, ស្រុកជើងព្រៃម្នាក់, ស្រុកព្រៃឈរ៩នាក់, ស្រុកស្ទឹងត្រង់១០នាក់, ស្រុកស្រីសន្ធរ១០នាក់, មកពីរាជធានីភ្នំពេញ៣នាក់, ពីខេត្តក្រចេះម្នាក់ និងមកពីខេត្តត្បូងឃ្មុំ៣នាក់ ។

ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំង៣នាក់រួមមានទី១ ស្ត្រីអាយុ៧៩ឆ្នាំ នៅស្រុកស្ទឹងត្រង់ ទី២ ស្ត្រីអាយុ៦២ឆ្នាំនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងទី៣ ស្ត្រីអាយុ៣១ឆ្នាំ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner