អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក៖ ប្រជាជនអាមេរិកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ អាចនឹងត្រូវចាក់វ៉ាក់សាំងដូសទី៣ជាចាំបាច់ (មានវីដេអូ)

អាមេរិក៖ អ្នកជំនាញផ្នែកជំងឺឆ្លងអាមេរិក លោក អាន់តូនី ហ្វាវស៊ី (Anthony Fauci)និយាយថា ប្រជាជនអាមេរិកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ អាចនឹងត្រូវចាក់វ៉ាក់សាំងបន្ថែម ឬដូសទី៣ជាចាំបាច់ ។

លោក អាន់តូនី ហ្វាវស៊ី បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ថា ក្រុមមន្ត្រីសុខាភិបាលអាមេរិកក៏កំពុង ពិចារណាផងដែរថាតើត្រូវកែប្រែគោលការណ៍ណែនាំតម្រូវឱ្យពាក់ម៉ាសឡើងវិញសម្រាប់អ្នកចាក់វ៉ាក់រួចរាល់ ដែរឬក៏យ៉ាងណា? ស្របពេលដែលសហរដ្ឋអាមេរិកកំពុងប្រឹងប្រែងទប់ស្កាត់ការកើនឡើងករណីឆ្លងកូវីដ១៩បង្កឡើងដោយវីរុសបម្លែងថ្មីឥណ្ឌា ឌែលតា (Delta) ។

សូមរំលឹកផងដែរថា ក្រុមហ៊ុន Pfizer និង BioNTech កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានទិញវ៉ាក់សាំងរបស់ខ្លួនច្រើនជាង២០០លានដូស ដើម្បីបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំង និងទុកសម្រាប់ការចាក់វ៉ាក់សាំងបន្ថែម ឬដូសទី៣ ៕ ប្រភព៖ Reuters

Peoples waiting for vaccination at Mitec (June 25, 2021) — AZHAR MAHFOF/The Star
ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner