ប្រធានាធីបតីបារាំងលោក Emmanuel Macron ឱ្យរដ្ឋាភិបាលអុីស្រាអែល ស៊ើបអង្កេតករណីដែលលោកក្លាយជាគោលដៅចារកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអុីស្រាអែល

អត្ថបទដោយ៖
AMS OneMinute

ប្រធានាធីបតីបារាំងលោក Emmanuel Macron ឱ្យរដ្ឋាភិបាលអុីស្រាអែល ស៊ើបអង្កេតករណីដែលលោកក្លាយជាគោលដៅចារកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអុីស្រាអែល។ នេះបើតាម The Guardian ថ្ងៃទី២៥ កក្កដា។

លោក Macron បារម្ភថាខ្សែទូរសព្ទលោក និងគណៈរដ្ឋមន្រ្តីឆ្លងមេរោគ Pegasus ដែលជាកម្មវិធីលួចស្តាប់ព័ត៌មានរបស់ក្រុមហ៊ុនឃ្លាំមើលអ៉ីស្រាអែល NSO។

ក្រុមហ៊ុន NSO បានបដិសេធថា លោក Macron មិនមែនជាគោលដៅរបស់អតិថិជនខ្លួនទេ។

មានការលើកឡើងថា មានលេខទូរសព្ទចំនួន ៥០.០០០ ដែលមានទាំងលេខលោក Macron ប្រមុខរដ្ឋ រដ្ឋាភិបាលជាន់ខ្ពស់ មន្ត្រីការទូត និងយោធានៅក្នុងប្រទេសចំនួន ៣៤ លើពិភពលោក ត្រូវបានគេលួចស្តាប់។

ប្រភព៖ The Guardian

ads banner