អាស៊ានឆ្លងកូវីដ១៩ជាង២៦ករណីរយៈពេល៧២ម៉ោងចុងក្រោយ
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន២៦ម៉ឺន៥ពាន់៦២១ករណី និងការ ស្លាប់ថ្មីមានចំនួន៦ពាន់៥៥៨នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោងចុង ក្រោយនេះនៅអាស៊ាន រួមមាន១០ប្រទេស ។ចំណែកប្រទេសដែល មានការ ស្លាប់ថ្មីរយៈពេល៧២ម៉ោងចុងក្រោយនេះ មាន ៨ប្រទេស។
ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ៧២ម៉ោងចុងក្រោយនេះមានចំនួន២៦ម៉ឺន៥ពាន់៦២១ករណី និងការស្លាប់ថ្មីមានចំនួន៦ពាន់៥៥៨នាក់។
ការឆ្លងថ្មី បានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី,មីយ៉ាន់ម៉ា, សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៨ប្រទេសគឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, ថៃ, កម្ពុជា, ម៉ាឡេស៊ី, វៀតណាម, ឡាវ, និងប្រទេសមីយ៉ាន់ម៉ា។
ប្រទេសឥណ្ឌូនេស៊ី នៅក្នុងរយ:ពេល៧២ម៉ោងចុងក្រោយមានការឆ្លងថ្មីចំនួន១១ម៉ឺន២ពាន់៣២៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន១៩ម៉ឺន៤ពាន់៧៣៣ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន៤ពាន់១៦៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨ម៉ឺន៤ពាន់៧៦៦ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងសារុបនិងការស្លាប់សារុបច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល៧២ម៉ោងមានការឆ្លងថ្មីចំនួន៤ម៉ឺន៧ពាន់៤៦៣ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន២ម៉ឺន៧ពាន់៩៥៤ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៤៨៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨ពាន់២០១នាក់។
ប្រទេសថៃមានការឆ្លងថ្មីចំនួន៤ម៉ឺន៤ពាន់៩៧១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥១ម៉ឺន២ពាន់៦៧៨ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៣៥ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន៤ពាន់១៤៦ករណី។
ចំណែកប្រទេសហ្វីលីពីននៅក្នុងរយ:ពេល៧២ម៉ោងកន្លងមកមានការឆ្លងថ្មី ចំនួន ១ម៉ឺន៨ពាន់២៩៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៥៥ម៉ឺន៥ពាន់៣៩៦ករណី។ ចំណែកការស្លាប់ថ្មី មានចំនួន៣៥៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៧ពាន់២៤៧នាក់។
ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន១ម៉ឺន៦ពាន់១៦១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៦ម៉ឺន៩ពាន់៥២៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៩៧៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ពាន់១១នាក់។
ប្រទេសវៀតណាមឆ្លងថ្មី២ម៉ឺន២ពាន់៩០៤ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១០ម៉ឺន១ពាន់១៧៣ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៥៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥២៤នាក់។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន២ពាន់៤៥៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧ម៉ឺន៣ពាន់៧០១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៨៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៣០៥នាក់។
ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៣៩០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៤ពាន់៣១៤ករណី។ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥នាក់។
ប្រទេសឡាវមានការឆ្លងថ្មីចំនួន៦៤៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤ពាន់៩៨៥ករណី។
ប្រទេសប្រុយណេមានការឆ្លងថ្មី១០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣២១ករណី។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៧លាន១០ម៉ឺន៤ពាន់៧៨០ករណី, និងការស្លាប់មាន១៣ម៉ឺន៣ពាន់៣៤៥នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៩៤លានករណី, និងការស្លាប់មានជាង៤លាន១៧ម៉ឺននាក់។
