សិក្ខាសាលាមន្ត្រីអនុវត្តច្បាប់ “ ស្តីពីការកត់សម្គាល់អត្តសញ្ញាណផលិតផលពិត និងក្លែងក្លាយ “

នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដឹកនាំក្រុមការងារចូលរួមសិក្ខាសាលាស្តីពីការកត់សម្គាល់អត្តសញ្ញាណផលិតផលពិត និងក្លែងក្លាយ “ តាយៈប្រពន្ធ័ អេទ្បេចត្រូនិច (Zoom ) ដែលសហការរៀបចំរវាង គ.ប.ផ.ក . ជាមួយនិងក្រុមហ៊ុន S&O Intellectual Property។ ក្នុងកម្មវិធីនេះដែរ ក៏មានវាគ្មិនជាតិ-អន្តរជាតិ តំណាងឲ្យក្រុមហ៊ុននីមួយៗ ធ្វេីបទបង្ហាញពាក់ព័ន្ធផលិតផលម៉ាកល្បីៗ របស់ខ្លួនដូចជា៖ Lacoste, Levi’s , P&G, Under Armour, Victorinox, Longcham, Coty, Superdry ជាដេីម។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ក៏បានលេីកទ្បេីងពីការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គឺជាបរិបទក្តៅមួយដែលពិភពលោក និងប្រទេសកម្ពុជាផ្ទាល់បានកំពុងជួបប្រទះ ព្រោះផលប៉ះពាល់ទាំងអស់នោះធ្វើអោយមានការខាតបង់ប្រយោជន៍ជាច្រើនចំពោះបណ្តាស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជនស្របច្បាប់ និងអ្នកប្រើប្រាស់ចុងក្រោយ ដោយហេតុថាមានការក្លែងបន្លំ បោកប្រាស់ពីជនខិលខូច។

ទម្រង់នៃការក្លែងបន្លំផលិតផល ទំនិញ មានគ្រប់សន្ថាន និងរូបភាព ដែលពេលខ្លះធ្វើអោយសមត្ថកិច្ចអនុវត្តច្បាប់មានការពិបាកក្នុងការកត់សម្គាល់ រួមផ្សំជាមួយកត្តាបច្ចេកវិទ្យាជឿនលឿន ការក្លែងបន្លំរវាងផលិតផលពិត និងផលិតក្លែងក្លាយកាន់តែពិបាកក្នុងការធ្វើការកំណត់ និងបែងចែក។ កន្លងមកគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើការទប់ស្កាត់ និងបង្រ្កាបជាច្រើនករណី ពាក់ព័ន្ធផលិតផលក្លែងក្លាយរួមមាន ផលិតផលប្រើប្រាស់ ផលិតផលចំណីអាហារ ផលិតផលបរិក្ខា និងថ្នាំពេទ្យ ជាដើម ដោយមានគ្រប់រូបភាពនៃបទល្មើស។

ឆ្ហៀតក្នុងឱកាសបិទកម្មវិធីសិក្ខាសាលានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ ឯក បា នកោតសរសើរ និងសូមថ្លែងអំណរអរគុណ ចំពោះការរៀបចំសិក្ខាសាលាតាមរយៈប្រព័ន្ធអនទ្បាញ ជាពិសេសក្រុមហ៊ុន S&O Intellectual Property Company Limited និងវាគ្មិនជាតិ -អន្តរជាតិតំណាងឲ្យក្រុមហ៊ុននីមួយៗ ដែលបានហការជាមួយ គណៈកម្មាធិការរៀបចំសិក្ខាសាលានេះ ទ្បេីង និងសូមវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់សិក្សារហូតដល់ចប់។

ឯកឧត្តម ឧត្តមសេនីយ៍ ឯក សង្ឃឹមថា សិក្ខាកាមទាំងអស់ ដែលបានទទួលចំណេះដឹងបន្ថែមនេះ អាចយកទៅអនុវត្តលើការងារជំនាញរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ព្រោះបេសកកម្មមួយនេះទាមទារឱ្យយើងទាំងអស់គ្នាខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត និងពេលវេលា ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋយើង រួមទាំងខ្លួនយើងទាំងអស់គ្នាផងដែរ ជាពិសេសបញ្ហាឱសថក្លែងក្លាយ ផលិតផលវេជ្ជសាស្ត្រក្លែងក្លាយ ចំណីអាហារខូចគុណភាពដែលមានផ្ទុកសារធាតុគីមី ការលួចចំលងផលិតផល ការរំលោភកម្មសិទ្ធិបញ្ញា ដូចជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ក្លែងក្លាយ គឺសុទ្ធសឹងជាបញ្ហាដែលកំពុងកើតមានបណ្តាលឱ្យប៉ះពាល់ដល់សុខភាព អាយុជីវិតប្រជាជនក្នុងសង្គមកម្ពុជា និងបណ្តាប្រទេសនានា នាពេលបច្ចុប្បន្ននេះ ដែលតម្រូវឲ្យមានវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងផ្តល់នូវសុវត្ថិភាព សុខុមាលភាពទៅដល់ប្រជាជនកម្ពុជាយើងផងដែរ ។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner