កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន លើកទី២១ ស្ដីពីឧក្រិដ្ឋកម្មឆ្លងដែន

ក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) ចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន លើកទី២១ ស្ដីពីឧក្រិដ្ឋកម្មឆ្លងដែន ជាមួយនឹងបណ្ដាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ដែលភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា ដោយមានការចូលរួមពីអនុប្រធាន សមាជិក នៃក្រុមការងារ SOMTC ព្រមទាំងមន្ត្រីបង្គោលទទួលផែនការងារពាក់ព័ន្ធផងដែរ នៅថ្ងៃ ទី២៧ ខែ កក្កដា ឆ្នាំ ២០២១ ។

នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ក៏បានធ្វើបទបង្ហាញស្ដីពីទិដ្ឋភាពគួរឲ្យកត់សម្គាល់មួយចំនួននៃឧក្រិដ្ឋកម្មឆ្លងដែនដែលបានកើតឡើងក្នុងអំឡុងពេលជំងឺកូវីដ-១៩ កំពុងរាតត្បាត ហើយឯកឧត្តមក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងកិច្ចសហការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាមួយបណ្តារដ្ឋសមាជិកអាស៊ាន។

សូមជម្រាបជូនថា កិច្ចប្រជុំ SOMTC លើកទី២១ នាថ្ងៃទី២៧ ខែកក្កដានេះ ប្រទេសព្រុយណេ គឺជាប្រធានដឹកនាំ ដែលជាយន្តការសហការប្រតិបត្តិការ ក្នុងគោលបំណងផ្លាស់ប្ដូរនូវវឌ្ឍនភាពនានាអំពីស្ថានភាពប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន ក៏ដូចជាផ្ដល់មតិយោបល់ពាក់ព័ន្ធសម្រាប់កំណត់ទិសដៅ កំណត់យុទ្ធសាស្ត្រផ្សេងៗ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នូវការគំរាមកំហែងដោយសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន៕ ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner