ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥៤នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង ៥៤នាក់ ថ្ងៃនេះ រួមមាននៅ ក្រុងកំពង់ចាម៩នាក់, ស្រុកកំពង់សៀម៥នាក់, ស្រុកជើងព្រៃ៨នាក់, ស្រុកបាធាយ១១នាក់, ស្រុកចំការលើ២នាក់, ស្រុកព្រៃឈរ៦នាក់, ស្រុកស្ទឹងត្រង់៣នាក់ ,ស្រុកកោះសូទិន៤នាក់ ,ស្រុកស្រីសន្ធរ៣នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់,ខេត្តកំពង់ធំម្នាក់ និងខេត្តកណ្ដាលម្នាក់។
ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំង២នាក់រួមមានទី១ស្ត្រីជនជាតិខ្មែរអាយុ៨៣ឆ្នាំ នៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម និងបុរសជនជាតិវៀតណាមអាយុ៦០ឆ្នាំ នៅភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕



