អនុប្រធានអចិន្ត្រៃយ៍ CAMSOC បន្តត្រួតពិនិត្យកិច្ចការបន្ថែមផ្តោតសំខាន់លើពិធីបើក និងពិធីបិទ

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអញ្ជើញដឹកនាំកិច្ចប្រជុំនៅព្រឹកថ្ងៃអង្គារ៍ទី២៧ ខែកក្កដា ឆ្នាំ២០២១ ដើម្បីត្រួតពិនិត្យកិច្ចការបន្តបន្ទាប់ ដើម្បីសម្រួចគោលដៅឆ្ពោះធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។ ឯកឧត្តមបណ្ឌិត ថោង ខុន បានត្រួតពិនិត្យលើសេចក្តីព្រាងរបាយការណ៍ឆមាសទី១ និងលើកទិសដៅសមាសទី២ ឆ្នាំ២០២១ និងត្រួតពិនិត្យការងារទីលានប្រកួតបន្ថែមទៀត ព្រមទាំងពិភាក្សាលើការងារគ្រប់គ្រងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទ ជាផ្លូវការ ស៊ីហ្គេម-អាស៊ាប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។


ជាមួយគ្នានោះ កិច្ចប្រជុំក៏បានពិភាក្សាគ្នាបន្ថែមទៅលើកម្មវិធីភ្លើងអាទិទេពកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម និងដំណើរផ្លូវរត់ភ្លើងគប់ ដែលត្រូវបានរាជរដ្ឋាភិបាលជ្រើសរើសយកសេណារីយ៉ូទី១ ដោយត្រូវប្រារព្ធពិធីនៅខេត្តសៀមរាប ហើយត្រូវដង្ហែរភ្លើងគប់នេះ នៅតាមបណ្តាប្រទេសនានាជាសមាជិកអាស៊ីអាគ្នេយ៍ រួចហើយរត់ភ្លើងគប់នេះចូលរួមកម្ពុជាវិញ និងបន្តរត់ភ្លើងគប់នៅជុំវិញខេត្តជាប់បឹងទន្លេសាប ។ ចំពោះពិធីបើក-បិទ ត្រូវបានរៀបចំកម្មវិធីទូទៅ និងគ្រោងឆ្អឹងសំខាន់ៗរួចរាល់ហើយ ដោយនៅសល់តែការប្រមូលផ្តុំធនធានមនុស្ស ការហ្វឹកហាត់សម្តែងគ្រប់ទស្សនីយភាពតែប៉ុណ្ណោះ ។ គណៈកម្មការក៏បានសហការយ៉ាងសកម្មជាមួយភាគីចិន ដែលគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងពេលខាងមុខឆាប់ៗនេះផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner