ក្រុមហ៊ុន SpaceX ទទួលបានកិច្ចសន្យាដ៏សំខាន់មួយទៀតពីអង្គការ NASA (មានវីដេអូ)
Video: https://fb.watch/70SkjV0eTY/
អន្តរជាតិ៖ បេសសកម្មរបស់អង្គការណាសាក្នុងការរុករកព្រះចន្ទធំបំផុតរបស់ភពព្រហស្បតិ៍បានសម្រេចជាផ្លូវការនូវយានរបស់ខ្លួនទៅអវកាស ។ មន្រ្តីអង្គការ NASA បានឱ្យដឹងថា យានអវកាស Europer Clipper តម្លៃ៤.២៥ប៊ីលានដុល្លារអាមេរិកនឹងបាញ់បង្ហោះរ៉ុក្កែត SpaceX Falcon ធុនធ្ងន់ទៅកាន់ព្រះច័ន្ទរបស់ភពព្រហស្បតិ៍ ដែលមានឈ្មោះថា Europa ជាផ្នែកនៃកិច្ចសន្យាមានតម្លៃប្រហែល ១៧៨លានដុល្លារ ។
ប្រសិនបើអ្វីៗទាំងអស់ត្រូវបានគ្រោងទុកនោះ យាន Clipper នឹងដំណើរការបេស កកម្មរបស់ខ្លួននៅខែតុលា ឆ្នាំ ២០២៤ ពីមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសា នៅរដ្ឋ Florida និងទៅដល់ភពព្រហស្បតិ៍ក្នុងខែមេសា ឆ្នាំ ២០៣០ ។ Europa Clipper ត្រូវបានអង្គការណាសាអនុញ្ញាតជាផ្លូវការក្នុងបេសសកម្មទៅកាន់ភពព្រហស្បតិ៍នៅឆ្នាំ ២០១៥ ។ នៅក្នុងដំណើរបេសកកម្មរបស់ខ្លួននេះនឹងរួមបញ្ជូលការអង្កេត និងឆ្លងកាត់ព្រះចន្ទច្រើនដងដែលផ្តល់ឱ្យអ្នកស្រាវជ្រាវក្នុងការស្រាវជ្រាវភពនេះ ។ អ្នកវិទ្យាសាស្ត្រភាគច្រើនជឿថា ភពនេះអាចមាន មហាសមុទ្រនៅក្រោមសំបកទឹកកករបស់ភពនោះ ។ សេចក្តីប្រកាសដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែកក្កដា បានបង្ហាញពីជ័យជម្នះសម្រាប់យានអវកាសខណៈបេសកកម្ម Europa Clipper ដែលត្រូវបានជ្រើសយកយាននេះដើម្បីបំពេញបេសកកម្មទៅព្រះច័ន្ទរបស់ភពព្រហស្បតិ៍ ។
គួរបញ្ជាក់ផងដែរថា បេសសកម្មបាញ់បង្ហោះយានអវកាសធំបំផុតរបស់អង្គការណាសានេះ គម្រោងដើមគឺប្រើប្រាស់ប្រព័ន្ធបង្ហោះអវកាសរបស់អង្គការណាសា (SLS) ដើម្បីបំពេញបេសកកម្មនេះ ។ ចាប់តាំងពីការចាប់ផ្តើមបេសសកកម្ម Europa Clipper មានកាតព្វកិច្ចស្របច្បាប់ក្នុងការបាញ់បង្ហោះយានអវកាសដោយប្រើប្រាស់ប្រព័ន្ធបង្ហោះអវកាសរបស់អង្គការណាសា (SLS) ។ ប៉ុន្តែរឿងនោះបានផ្លាស់ប្តូរនាពេលថ្មីៗនេះ ដោយសារភាពយឺតយ៉ាវ និងការចំណាយហួសប្រមាណជាមួយនឹងយានប្រភេទនេះ ។ ដើម្បីសំរេចគោលដៅនេះ អង្គការណាសាបានជម្រុញឱ្យសភាពិចារណាម្តងហើយម្តងទៀត ដើម្បីអនុញ្ញាតឱ្យបេសកកម្ម Europa Clipper ប្រើប្រាស់យានអវកាសពាណិជ្ជកម្ម ។ ការផ្លាស់ប្តូរទៅយានជំនិះមួយផ្សេងទៀតអាចជួយសន្សំសំចៃបេសកម្មនេះ រហូតដល់១ប៊ីលានដុល្លារ ។
បេសកកម្ម Europa Clipper ពេលទៅដល់ភពព្រហស្បតិ៍ អ្នកវិទ្យាសាស្រ្តនឹងធ្វើការស្ទង់មតិលម្អិតអំពីព្រះច័ន្ទ Europa និងប្រើឧបករណ៍វិទ្យាសាស្ត្រ ដើម្បីអង្កេតពីលទ្ធភាពដែលអាចសមស្របសម្រាប់ជីវិតរស់នៅក្នុងឋានព្រះច័ន្ទនោះ ។ គោលបំណងនៃបេសកកម្មសំខាន់គឺផ្តិតរូបភាពលើផ្ទៃព្រះចន្ទ ដើម្បីជួយអ្នកវិទ្យាសាស្រ្តកំណត់សមាសភាពរបស់ខ្លួន រកមើលសញ្ញានៃសកម្មភាពភូគព្ភសាស្ត្រ និងវាស់កម្រាស់សម្បករបស់ព្រះច័ន្ទ ។ ការស៊ើបអង្កេតនេះក៏នឹងស្រាវជ្រាវរកផ្ទៃបឹង និង កំណត់ជម្រៅផ្ទៃសមុទ្រនៃឋានព្រះច័ន្ទ Europa នោះ ៕ ប្រភព៖ Aljazeera