អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៦លាន៦៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២០ម៉ឺននាក់ និងជាសះស្បើយ១៧៨លាន១០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៦លាន៦៩ម៉ឺន២ពាន់៤៩៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន២០ម៉ឺន៣ពាន់៥៩៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៨លាន១០ម៉ឺន២ពាន់៥៣៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន៤៨ម៉ឺន៧ពាន់៤៩០នាក់ ស្លាប់ចំនួន៦២ម៉ឺន៨ពាន់៩៨នាក់ និងជាសះស្បើយចំនួន២៩លាន៦០ម៉ឺន៣ពាន់៩៥៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៥២ម៉ឺន៦ពាន់៦២២នាក់ ស្លាប់៤២ម៉ឺន២ពាន់៦៩៥នាក់ និងជាសះស្បើយ៣០លាន៦៩ម៉ឺន៤ពាន់១២២នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៧៩ម៉ឺន៧ពាន់៥១៦នាក់ ស្លាប់ចំនួន៥៥ម៉ឺន៣ពាន់២៧២នាក់ និងជាសះស្បើយ១៨លាន៥៣ម៉ឺន៣០៦នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner