អត្តពលិកប្រទេសចិន ឡើងឈរកំពូលតារាងមេដាយ នៅ Tokyo 2020

(តូក្យូ)៖ គិតត្រឹមម៉ោង១២:៣០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រុមកីឡាករ-កីឡាការិនីប្រទេសចិន បានឈរកំពូលតារាងមេដាយសរុប ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ ១៤គ្រឿង នៅ Tokyo Olympics 2020 ជាបណ្តោះអាសន្នវិញ លើសហរដ្ឋអាមេរិក និងម្ចាស់ផ្ទះជប៉ុន ។

ប្រទេសចិន ដណ្តើមបានមេដាយមាស១៤ ប្រាក់៦ និងសំរិទ្ធ៩ សរុប២៩គ្រឿឯសហរដ្ឋអាមេរិក ឈរនៅលេខ២ មានមេដាយមាស១៣ ប្រាក់១៣ និងសំរិទ្ធ១០ សរុប៣៦គ្រឿង រីឯម្ចាស់ផ្ទះកីឡាអូឡាំពិក រដូវក្តៅ ជប៉ុន ដណ្តើមបានមេដាយសរុបបាន២២ គ្រឿង ក្នុងនោះ មាស១៣ ប្រាក់៤ និងសំរិទ្ធ៥ , R O C ឈរលេខ៤ ដណ្តើមបានមេដាយសរុប២៥ គ្រឿង មាស៧ ប្រាក់១១ និងសំរិទ្ធ៧ លេខ៥ អូស្រ្តាលី ដណ្តើមបានមដាយសរុប១៩គ្រឿង មាស៧ ប្រាក់២ និងសំរិទ្ធ១ , លេខ៦ ចក្រភពអង់គ្លេស ដណ្តើមបានមេដាយសរុប ១៦គ្រឿង មាស៥ ប្រាក់៦ និងសំរិទ្ធ៥ ខណ:កូរ៉េខាងត្បូង លេខ៧ ដណ្តើមបានមេដាយសរុប១១គ្រឿង មាស៤ ប្រាក់២ និងសំរិទ្ធ៥គ្រឿង ៕

JINAN, CHINA – AUGUST 10: Gold medalist Zhang Yufei of China celebrate on the podium at the medal ceremony after the Women’s 100m Butterfly final on day three of the 2019 FINA Swimming World Cup at Jinan Olympic Sports Centre Stadium on August 10, 2019 in Jinan, China. (Photo by Lintao Zhang/Getty Images) 