អ្នកគាំទ្រតោខៀវ Chelsea ដែលចាក់វ៉ាក់សាំងគ្រប់ចំនួន ឬតេស្តិ៍អវិជ្ជមាន Covid-19 ទើបអាចចូលទស្សនាការប្រកួតបាន

បើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃនេះបានអោយដឹងថា ​អ្នកគាំទ្រ ដែលចូលរួម​ទស្សនា​ការ​ប្រកួត ​របស់​ក្លឹបទាំងអស់ នឹងចាំបាច់ត្រូវបង្ហាញថា​ពួកគេត្រូវបានចាក់វ៉ាក់សាំង​គ្រប់ចំនួន ឬបង្ហាញភស្តុតាង​​នៃការ​ធ្វើតេស្តិ៍ Covid-19 អវិជ្ជមាន ។ ដែលច្បាប់នេះ នឹងត្រូវអនុវត្តសម្រាប់ការប្រកួតមិត្តភាពផ្នែកបុរសទល់នឹង Tottenham នៅថ្ងៃទី ៤ ខែសីហាខាងមុខនេះ​។

បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងពិចារណា លើផែនការសម្រាប់អ្នកគាំទ្រ​ ដែលចូលរួមព្រឹត្តិ​ការណ៍​កីឡា​ជាង​២ ម៉ឺននាក់ ឬច្រើនជាងនេះ​ ដែលត្រូវបង្ហាញភស្តុតាងនៃការចាក់វ៉ាក់​សាំងពេញលេញ ចាប់​ពីចុង​ខែកញ្ញា​។ ក្រុមតោខៀវ Chelsea នឹង តម្រូវឲ្យ អ្នកគាំទ្របង្ហាញថាពួកគេបានទទួល​ការចាក់វ៉ាក់សាំង​ពេញ​លេញ ដូសទាំងពីរទទួលបានយ៉ាងហោចណាស់ ១៤ ថ្ងៃមុនការប្រកួត រឺក៏ភស្តុតាងនៃការធ្វើតេស្ត អវិជ្ជមានដែលត្រូវបានធ្វើឡើងក្នុងរយៈពេល ៤៨ ម៉ោងបន្ទាប់ពីការចាប់ផ្តើមការប្រកួត។

តំណាងក្លិបបាននិយាយថា “ការធ្វើបែបនេះ ដើម្បីបង្កើនសុវត្ថិភាព​និងការពារអ្នកគាំទ្រកីឡាករ និងបុគ្គលិករបស់យើងនៅពេលដែលយើងចាប់ផ្តើមរៀបចំហ្វូងមនុស្សប្រមូលផ្តុំ ជាលើកដំបូង​ចាប់តាំងពីខែ​មីនាឆ្នាំមុន” ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner