សកម្មភាពពហុភាគីអនុញ្ញាតឱ្យប្រជាជាតិទាំងអស់ មិនថាតូចប៉ុណ្ណា អាចចូលរួមក្នុងដំណោះស្រាយបាន
សកម្មភាពពហុភាគីអនុញ្ញាតឱ្យប្រជាជាតិទាំងអស់ មិនថាតូចប៉ុណ្ណា អាចចូលរួមក្នុងដំណោះស្រាយបាន។ វាមានឥទ្ធិពលវិជ្ជមាន ដែលនាំឱ្យមានផ្លែផ្កា ព្រោះបញ្ហាខ្លះមិនប្រាកដថា ប្រទេសមហាអំណាចពិភពលោក ឬប្រទេសធំមួយក្នុងតំបន់ អាចដោះស្រាយបានដោយខ្លួនឯងទេ។
រដ្ឋាភិបាលកម្ពុជាសូមកោតសរសើរយ៉ាងពេញទំហឹងចំពោះការគាំទ្រពហុភាគីដែលយើងទទួលនៅពេលដែលប្រទេសនេះបានផ្លាស់ប្តូរទៅរកយុគសម័យថ្មីនៃសន្តិភាព និងស្ថិរភាព។ ឥឡូវកម្ពុជាកំពុងដើរតួយ៉ាងសកម្មនៅក្នុងយន្តការពហុភាគីទាំងនេះ ដូចដែលបានបង្ហាញតាមរយៈការចូលរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការចូលរួមយ៉ាងសកម្មនៅក្នុងអនុសញ្ញានានាទាក់ទងនឹងបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
ដូចដែលបានលើកឡើងនាពេលថ្មីៗនេះដោយនាយករដ្ឋមន្រ្តីរបស់យើងនៅក្នុងកិច្ចប្រជុំកំពូល P4G នៅទីក្រុងសេអ៊ូល ក្នុងនាមជាប្រធានអាស៊ាន ២០២២ កម្ពុជានឹងធ្វើការជាមួយសមាជិកអាស៊ានទាំងអស់ ដើម្បីអនុវត្តក្របខ័ណ្ឌទូលាយនៃការស្តារឡើងវិញបន្ទាប់ពីកូវីដ១៩ ដែលបានព្រមព្រៀងគ្នា រួមទាំងការប្តេជ្ញាចិត្តច្បាស់លាស់លើការងើបឡើងវិញប្រកបដោយនិរន្តរភាព ភាពធន់ និងឈ្លាសវៃ។
នៅកម្រិតពិភពលោក កម្ពុជាអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យបញ្ចប់ការចរចាស្តីពីសៀវភៅគោលការណ៍សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។
ប្រទេសកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបំពេញតួនាទីរបស់ខ្លួន។ យើងទន្ទឹងរង់ចាំភាពជាអ្នកដឹកនាំជាសកល និងការប្តេជ្ញាចិត្តជាថ្មីចំពោះសកម្មភាពពហុភាគីពីដៃគូរបស់យើង។ ជារួមយើងត្រូវតែចាប់យកឱកាសនេះដើម្បីជួយប្រជាជន និងភពផែនដីរបស់យើងឱ្យរីកចម្រើន។

✍🏽-សាយ សំអាល់