តួកគីសាងសង់ជញ្ជាំងព្រំដែនបេតុងដ៏វែងថ្មីមួយ ដើម្បីបញ្ឈប់ការហូរចូលជនភៀសខ្លួនអាហ្វហ្គានីស្ថាន (មានវីដេអូ)

តួកគី៖ រដ្ឋាភិបាលតួកគីបានសាងសង់ជញ្ជាំងព្រំដែនបេតុងថ្មីមួយ ដែលផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការហូរចូលនៃប្រជាជនមកពីអាហ្វហ្គានីស្ថាន ដែលព្យាយាមឆ្លងកាត់ចូលមកកាន់ប្រទេសតួកគី តាមរយៈប្រទេសអ៊ីរ៉ង់ ។

ជញ្ជាំងព្រំដែនបេតុងដ៏វែងនេះត្រូវបានសាងសង់ឡើងស្ថិតនៅខេត្តភាគខាងកើត វ៉ាន់ មានប្រវែងជាង៦៤គីឡូម៉ែត្រ ។ ការសម្រេចចិត្តនេះបានកើតមានឡើងស្របពេលដែលចំនួនជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន បាននិងកំពុងព្យាយាមធ្វើដំណើរចូលមកក្នុងប្រទេសតួកគី តាមរយៈប្រទេសអ៊ីរ៉ង់កើនឡើងយ៉ាងគំហុក ។ ជនចំណាកស្រុកយ៉ាងច្រើនបានបង្ខំចិត្តភៀសខ្លួន ចេញពីអំពើហិង្សានៅអាហ្វហ្គានីស្ថាន បន្ទាប់ពីសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តអង្គការ NATO របស់ខ្លួន បានប្រកាសដកកងទ័ពចេញពីប្រទេសនេះ ហើយក្រុមឧទ្ទាមតាលីបង់ក៏រឹបអូសបានទឹកដីជាច្រើនពីរដ្ឋាភិបាលផងដែរ ។

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានប៉ាន់ប្រមាណថា មានប្រជាជនអាហ្វហ្គានីស្ថានប្រមាណ២៧ម៉ឺននាក់ត្រូវបានផ្លាស់ប្តូរទីលំនៅថ្មីនៅក្នុងប្រទេសចាប់តាំងពីខែមករាមក ដែលនាំអោយចំនួនប្រជាជនសរុបបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេកើនឡើងជាង៣.៥លាននាក់ហើយ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner