អតិថិជនមហាសំណាងឈ្នះលុយសុទ្ធ $90,000 ក្នុងមួយពព្រិចភ្នែកពីក្រុមហ៊ុនសែលកាត

អតិថិជនមហាសំណាងមួយរូបទៀតហើយដែលបានឈ្នះរង្វាន់លុយសុទ្ធមហាសាល រហូតដល់ទៅ $90,000 ពី សែលកាត ដោយគ្រាន់តែចូលរួមក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ 1ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ»។ ដោយអតិថិជនរូបនេះមានឈ្មោះថាលោក ឆេង ស៊ុនហេង មានមុខរបរជាប្រធានសន្ដិសុខ រស់នៅក្នុងភូមិជ្រោយអំពិល2 សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកបានឈ្នះរង្វាន់លុយសុទ្ធច្រើនសន្ធឹកសន្ធាប់នេះកាលពីថ្ងៃទី30 ខែឧសភា ឆ្នាំ2021 កន្លងមកនេះ។
លុយសុទ្ធ $90,000 នេះ ពិតជាច្រើនសន្ធឹកសន្ធាប់ណាស់ដែល សែលកាត បានប្រគល់ជូននូវប្រាក់រង្វាន់ពិតៗដល់ផ្ទះអតិថិជនផ្ទាល់តែម្តង ឥតមានការក្លែងបន្លំនោះឡើយ។ សែលកាត នៅតែបន្តការផ្តល់ជូនដ៏ពិសេសនេះដល់អតិថិជនរបស់ខ្លួន ដែលអាចជួយសម្រួលនិងលើកកម្ពស់នូវជីវភាពរស់នៅរបស់អតិថិជនក្នុងស្ថានភាពដ៏លំបានកនៃការរាតត្បាតជំងឺកូវីដ១៩ដ៏កាចសាហាវនេះ។
អតិថិជន សែលកាត ទាំងអស់ក៏អាចមានឱកាសឈ្នះរង្វាន់មហាសាលនេះផងដែរ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖

  • លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ
  • ចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ
    ឱកាសមាសឈ្នះប្រាក់រង្វាន់មហាសាលនេះអាចក្លាយជារបស់អ្នក។ តេនិងផ្ញើសារកាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន! ចាប់យកឱកាសថ្ងៃនេះដើម្បីសម្រេចក្តីសុបិន្តរបស់អ្នក!
    កម្មវិធីឈ្នះលុយសុទ្ធ 10,000 ដុល្លារ រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។
    ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។
    សូមកុំភ្លេចតាមដានការចាប់រង្វាន់រៀងរាល់ល្ងាចម៉ោង 6:50 នាទី លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងមានចាក់ផ្សាយឡើងវិញនៅលើឆាណែល YouTube របស់ Cellcard ៕ ដោយ / គ្រី សម្បត្តិ
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner