រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរកឃើញវីរុសដែលតាលើអ្នកជំងឺកូវីដ-១៩ ចំនួន ១១ ករណី

អត្ថបទដោយ៖
Kien Sereyvuth

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរកឃើញវីរុសដែលតា លើអ្នកជំងឺកូវីដ-១៩ ចំនួន ១១ ករណី ដែលឆ្លងពីក្រៅសហគមន៍ ពោលគឺ ឆ្លងក្នុងពលករខ្មែរ ដែលវិលត្រឡប់ ពីប្រទេសថៃ។ នេះបើតាមអាជ្ញាធរខេត្តបន្ទាយមានជ័យ បានបង្ហាញឱ្យដឹងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។
សូមរំលឹកថា នៅខេត្តជិតខាងនឹងខេត្តបន្ទាយមានជ័យ បានផ្ទុះករណីមេរោគបំប្លែងថ្មី ដែលតា ក្នុងសហគមន៍ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner