ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៩៣នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង ៩៣នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង ១១នាក់, ស្រុកកំពង់ត្របែក១៦នាក់, ស្រុកពាមជរ ១២នាក់, ស្រុកពាមរក៍ ១២នាក់, ស្រុកព្រះសេ្ដច១០នាក់, ស្រុកកំចាយមារ៧នាក់, ស្រុកស្វាយអន្ទរ ៦នាក់, ស្រុកមេសាង ៥នាក់, ស្រុកពារាំង៤នាក់, ស្រុកពោធិ៍រៀង៤នាក់, ស្រុកកញ្ជ្រៀច៣នាក់ និង ស្រុកបាភ្នំ៣នាក់។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២៩កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤ពាន់៤០នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់២៧នាក់ និងស្លាប់៦៨នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner