ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៧២នាក់ និងស្លាប់ ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៧២នាក់នោះ រួមមាន៦នាក់ជាកម្មកររោងចក្រ, ១១នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាច ស្រុករមាសហែក, ១៣នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ១៨នាក់លើប្រជាជនចំណាកស្រុកមកពីប្រទេសវៀតណាម, ក្រៅពីនោះនៅ មានស្រុក, ក្រុងមួយចំនួន និងអ្នកដំណើរចូលខេត្តស្វាយរៀងមួយចំនួនទៀត។

ចំណែកអ្នកស្លាប់ទាំង២នាក់ រួមមានទី១ ស្ត្រីអាយុ៤៧ឆ្នាំនៅស្រុកកំពង់រោទិ៍, និងទី២ បុរសអាយុ៥៧ឆ្នាំ នៅក្រុងស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៧៥៦នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៩០៨នាក់ និងមានអ្នកស្លាប់សារុបចំនួ៨៦នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner