វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់អាមេរិក តាមរយៈយន្តការកូវ៉ាក់ ត្រូវបានដឹកមកដល់កម្ពុជា
អត្ថបទដោយ៖
AMS OneMinute
ខ្ញុំសូមចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជាទាំងអស់ដែលទទួលបាននូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាបន្តបន្ទាប់ពីបណ្តាប្រទេសជាមិត្ត។ ថ្ងៃនេះ វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់អាមេរិក តាមរយៈយន្តការកូវ៉ាក់ ត្រូវបានដឹកមកដល់កម្ពុជា ដែលនេះគឺជាកាយវិការដ៏មានអត្ថន័យក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ក្នុងនាមប្រជាពលរដ្ឋកម្ពុជាម្នាក់ ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះកាយវិការសប្បុរសធម៌ដ៏ប្រពៃមួយនេះ ដែលការណ៍នេះ បានបង្ហាញពីចំណងមិត្តភាពល្អរវាងប្រទេសយើងទាំង២នៅក្នុងកាលៈទេសៈលំបាកនេះ។ ខ្ញុំក៏សង្ឃឹមដែរថា ប្រទេសជាមិត្តដទៃទៀតនឹងបន្តចូលរួមជាមួយកម្ពុជា ដើម្បីសម្រេចបានជ័យជំនះលើការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ នៅកម្ពុជា និងសកលលោកទាំងមូល។
៣០ កក្កដា ២០២១

✍🏽 Hun Many
