អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៧លាន៣៦ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២១ម៉ឺននាក់ និងជាសះស្បើយ១៧៨លាន៥១ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៧លាន៣៦ម៉ឺន៥ពាន់៤០២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន២១ម៉ឺន៤ពាន់៦១៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៨លាន៥១ម៉ឺន៧ពាន់៣៣៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន៥៨ម៉ឺន៤ពាន់២៧២នាក់ ស្លាប់ចំនួន៦២ម៉ឺន៨ពាន់៤៩២នាក់ និងជាសះស្បើយចំនួន២៩លាន៦២ម៉ឺន៦ពាន់៧៥៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៥៧ម៉ឺន១ពាន់២៩៥នាក់ ស្លាប់៤២ម៉ឺន៣ពាន់២៤៤នាក់ និងជាសះស្បើយ៣០លាន៧៣ម៉ឺន៦ពាន់២៤១នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៨៣ម៉ឺន៩ពាន់៣៦៩នាក់ ស្លាប់ចំនួន៥៥ម៉ឺន៤ពាន់៦២៦នាក់ និងជាសះស្បើយ១៨លាន៥៦ម៉ឺន៩ពាន់៩៩១នាក់ ៕ ប្រភព៖ worldometers
