ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់៣៤៥ករណី និងស្លាប់១១៧នាក់ទៀតនៅក្នុងថ្ងៃសុក្រនេះ
ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសុក្រនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៧ពាន់៣៤៥ករណី និងស្លាប់១១៧នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។
នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៦ពាន់៦៦៤ករណីជាប្រជាជនទូទៅ និង ៦៨១ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺចំនួន១ម៉ឺន៦៧៨នាក់បានជាជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យវិញ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៥៤ម៉ឺន៩ពាន់៥១២ករណី ក្នុងនោះមានអ្នកជំងឺ៣៥ម៉ឺន៣ពាន់៧៤៤នាក់បានជាសះស្បើយឡើងវិញ ។ ហើយចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥៧ម៉ឺន៨ពាន់៣៧៥ករណី និងអ្នកជំងឺ៣៨ម៉ឺន១ពាន់១៧០នាក់បានជាសះស្បើយឡើងវិញ ។
ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៤ពាន់៥៨៥នាក់ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៤ពាន់៦៧៩នាក់ ៕ ប្រភព៖ Bangkok Post


