ប្រមុខការពារជាតិអាមេរិក-វៀតណាមសន្យាពង្រឹងកិច្ចសហការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
រដ្ឋមន្ត្រីការពារជាតិអាមេរិក និងរដ្ឋមន្ត្រីការពារជាតិវៀតណាមបានព្រមព្រៀងគ្នា លើកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។
ជាការអះអាងរួមគ្នាក្នុងជំនួបពិភាក្សាការងារនាក្រុងហាណូយ កាលពីថ្ងៃពីពេលថ្មីៗនេះ ខណៈដែលលោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin បំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម។
លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងពេលជួបសមភាគី Phan Van Giang កាលពីថ្ងៃទី២៩ កក្កដា បានមានប្រសាសន៍បញ្ជាក់ថា ភាគីអាមេរិកប្រកាសគាំទ្រវៀតណាម តាមរយៈការផ្តល់ជូនសម្ភារទប់ស្កាត់ជំងឺកូវីដ១៩។
ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យយោធា ដែលត្រូវពង្រឹងបន្ថែមទៀតផងដែរ៕