អភិបាលខណ្ឌចំការមន ដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងរៀបចំទីតាំងសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារមានអាយុ១២ ដល់១៧ឆ្នាំ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យ និងរៀបចំទីតាំងសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ។
សូមបញ្ជាក់ផងដែរថា៖ សម្រាប់ការចាក់ដូសទី១ គឺចាប់ផ្ដើមពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ។ និងសម្រាប់ការចាក់ដូសទី២ គឺចាប់ផ្ដើមពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅទំនាក់ទំនងជាមួយរដ្ឋបាលសង្កាត់ ក្នុងមូលដ្ឋានដែលបងប្អូនកំពុងរស់នៅជាមុនសិន ដើម្បីទទួលយកលិខិតអញ្ជើញចាក់វ៉ាក់សាំង បំពេញបែបបទសម្រាប់ការចាក់វ៉ាក់សាំង។ សូមភ្ជាប់ទៅជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែន និងសៀវភៅស្នាក់ ឬ សៀវភៅគ្រួសារ៕ដោយ ៖ ភារ៉ា និងប៊ុនធី












