ចិនបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១លានដូសបន្ថែមទៀត ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា

អត្ថបទដោយ៖
AMS OneMinute

ចិនបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១លានដូសបន្ថែមទៀត ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំង Sinopharm បានដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១ សីហា ២០២១នេះ។

រដ្ឋាភិបាល និងប្រជាជនចិន បានផ្តល់ជំនួយវ៉ាក់សាំងមកដល់ប្រទេសកម្ពុជាសរុប ៣.២លានដូសហើយ។

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា “ចិនជាបង្អែក និងជាអ្នករួមចំណែកដ៏សំខាន់ជួយឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំង”៕

ads banner