ប្រជាជន​បារាំង​ធ្វើ​ការ​តវ៉ា​នឹង​វិធានការន៍​ថ្មី​របស់​រដ្ឋាភិបាល​

សុខ ស្រី​លុច​

កាល​ពី​ថ្ងៃ​សៅរ៍​ ទី​ ៣១​ កក្កដា​មនុស្ស​រាប់​ពាន់​នាក់​បាន​ធ្វើ​ការ​តវ៉ា​នៅ​​ទី​ក្រុង​ប៉ារីស​ និង​ទី​ក្រុង​ដទៃ​ទៀត​ក្នុង​ប្រទេស​បារាំង​ប្រឆាំង​នឹង​​បទ​បញ្ជា​ដែល​តម្រូវ​អោយ​បង្ហាញ​​លិខិត​ចាក់​វ៉ាក់សាំង​រួច​រាល់​ដើម្បី​ចូល​ទៅ​កាន់​កន្លែង​សាធារណៈ​។​

ការ​តវ៉ា​នេះ​គឺ​ជា​សប្តាហ៍​ទី​ ៣​ ជាប់​ៗ​គ្នា​ដែល​ប្រជាជន​បារាំង​ប្រឆាំង​នឹង​វិធានការ​ថ្មីរ​បស់រដ្ឋាភិបាល​របស់​ខ្លួន​។

តាមការ​រាយការណ៍​របស់​សារព័ត៌មានរ៉យទ័រ​ មន្រ្តី​ក្រ​សួង​មហាផ្ទៃ​ម្នាក់​បាន​និយាយ​ថា​មនុស្សប្រមាណជាង​ ២០​ ម៉ឺន​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​បារាំង​រួម​ទាំង​មនុស្សប្រមាណ​ជាង ១ ម៉ឺន​នាក់់​នៅ​ប៉ារីស​បាន​ធ្វើ​ការ​តវ៉ា​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សភា​បារាំង​បាន​អនុម័ត​ច្បាប់​ថ្មី​មួយ​នៅ​សប្តាហ៍​នេះ​ដែល​នឹង​តម្រូវ​ឱ្យ​មាន​កា​រចាក់​វ៉ាក់​សាំង​ជា​កាតព្វកិច្ច​ដល់​បុគ្គលិក​សុខាភិបាល​ និងតម្រូវ​អោយ​មាន​ការ​បង្ហាញ​ប័ណ្ណ​សុខភាព​ដែលបញ្ជាក់​ថា អវិជ្ជមាន​កូវីដ-១៩ ឬ​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​រួច​រាល់​ទៅ​ភោជនីយដ្ឋាន​ កន្លែង​តាំង​ពិព័រណ៍​ រថភ្លើង​ និង​មន្ទីរពេទ្យ​។

https://www.reuters.com/world/europe/thousands-protest-against-covid-19-health-pass-france-2021-07-31/

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner