ថៃ​អប​អរសាទរ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ស្តេច​ ​តាមរយៈ​ការ​តាំង​ពិព័រណ៍​សិល្បៈ​តាម​អន​ឡា​ញ​

ការិយាល័យ​វិចិត្រ​សិល្បៈ ​និង​សិល្បៈ​ប្រពៃណី​នៃ​ប្រទេស​ថៃ​គ្រោង​កំពុង​រៀបចំ​ព្រះរាជ​ពិធី​តាំង​ពិព័រណ៍​ដើម្បី​អប​អរសាទរ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ ​Ma​h​a​ ​V​a​j​i​r​along​korn ​តាមរយៈ​ហ្វេ​ស​បុក​ ​រហូតដល់​ថ្ងៃ​ទី​២​០​ ​សីហា​។​

​នេះ​គឺ​ជាលើកដំបូង​ហើយដែល​មាន​ការរៀបចំ​តាម​អន​ឡា​ញ​ ​ដោយសារតែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ហើយ​ការ​តាំង​ពិព័រណ៍​នេះ​មាន​តាំង​ស្នា​ព្រ​ហ​ស្បសិល្បៈ​ដ៏​មាន​តម្លៃ​ ​នៃ​ព្រះករុណា​ព្រះមហាក្សត្រ​ ​ម្ចាស់ក្សត្រី​ ​និង​ ​គ្រួសារ​រាជវង្ស​ ​មាន​ទាំង​សិល្បៈ​ហត្ថកម្ម​ក្នុង​វិ​ស​័​យ​ផ្សេងៗ​រួម​ទាំង​ការ​គូរ​គំនូរ​ ឡៃ​រ៉ាត់​ណាម​ ​ការ​ឆ្លាក់​ឈើ​និង​កា​រដាក់​មេ​គុ​ជ​ខ្យង​ ​ជាដើម​។​

​ការិយាល័យ​សិល្បៈ​ប្រពៃណី​មាន​កាតព្វកិច្ច​ផ្សព្វផ្សាយ​និង​ផ្តល់​ចំណេះ​ដឹង​អំពី​សិល្បៈ​ថៃ​ក៏ដូចជា​អភិ​រក្ស​សិល្បៈ​និង​វប្បធម៌​ដល់​និស្សិត​និង​សាធារណជន​។​ ​វា​ជា​ប្រភព​នៃ​ចំណេះ​ដឹង​សិល្បៈ​និង​ជា​មជ្ឈមណ្ឌល​ព័ត៌មាន​នៃ​វិចិត្រ​សិល្បៈ​ជាតិ​ ​ដែល​យកចិត្តទុកដាក់​លើ​ការរចនា​ម៉ូដ​សិល្បៈ​ថៃ​៕​ ​ប្រភព​ពី​បាងកក​ប៉ុស្តិ៍​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner