បានតេង ខ្មែរហៅទន្សោង គឺជាអម្បូរនៃគោព្រៃម៉្យាងនៅអាស៊ីអាគ្នេយ៍
អត្ថបទដោយ៖
AMS OneMinute
ទម្លាប់ស៊ីស្មៅ និងការរុករករបស់ទន្សោង ដែលជាប្រភេទសត្វជិតផុតពូជ បានជួយដល់វដ្តនៃសារធាតុចិញ្ចឹម ដែលជះឥទ្ធិពលវិជ្ជមានលើប្រព័ន្ធអេកូឡូស៊ី។
នៅរដូវប្រាំង ទន្សោងស៊ីស្មៅជាអាហារ ដែលជួយបំពេញបន្ថែមជីវជាតិនៅតាមតំបន់ជ្រលងភ្នំ។ លុះរដូវមូសុងមកដល់ សត្វទន្សោងនឹងផ្លាស់ទៅរកចំណីនៅតាមតំបន់ខ្ពង់រាប ហើយរបបអាហាររបស់ពួកវានឹងផ្លាស់ប្តូរទៅជាឫស្សីវិញ។
