ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៨នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៣៨នាក់ថ្ងៃនេះ រួមមាននៅក្នុងនោះ ក្រុងកំពង់ចាម៤នាក់, ស្រុកកំពង់សៀម៥នាក់, ស្រុកកងមាស៦នាក់ ,ស្រុកកោះសូទិន ម្នាក់, ស្រុកចំការលើ៥នាក់, ស្រុកជើងព្រៃម្នាក់, ស្រុកបាធាយ៤នាក់, ស្រុកព្រៃឈរ៣នាក់, ស្រុកស្ទឹងត្រង់៤នាក់, ស្រុកស្រីសន្ធរ៣នាក់ មកពីខេត្តកណ្ដាលម្នាក់ និងខេត្តក្រចេះម្នាក់។ ចំណែកអ្នកស្លាប់គឺស្ត្រីជនជាតិខ្មែរអាយុ៧៩ឆ្នាំ នៅភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner