ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៩៧នាក់ និងស្លាប់ ៤នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង ៧៩នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៧នាក់, ស្រុកព្រះសេ្ដច១៩នាក់, ស្រុកកំចាយមារ១២នាក់, ស្រុកពាមជរ១១នាក់, ស្រុកកំពង់ត្របែក៩នាក់, ស្រុកមេសាង៦នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកពាមរក៍៣នាក់, ស្រុកបាភ្នំ២នាក់, ស្រុកញ្ជ្រៀច២នាក់, ស្រុកស៊ីធរកណ្ដាល២នាក់, ស្រុកពារាំងម្នាក់ និង ស្រុកពោធិ៍រៀងម្នាក់។
ចំណែកអ្នកស្លាប់ទាំង៤នាក់ គឺទី១ បុរសអាយុ៥៧ឆ្នាំនៅស្រុកស៊ីធរកណ្ដាល, ទី២ ស្ត្រីអាយុ៣៩ឆ្នាំនៅស្រុកស្វាយអន្ទរ, ទី៣ ស្ត្រីអាយុ៦៧ឆ្នាំនៅស្រុកបាភ្នំ និងទី៤ ស្ត្រីអាយុ៦៤ឆ្នាំនៅស្រុកមេសាង ខេត្តព្រៃវែង។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២សីហាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤ពាន់៤៦៨នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់២៤៥នាក់ និងស្លាប់៨០នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕







