ជនសង្ស័យ ៣នាក់ ជាមួយថ្នាំញៀនជាង ១គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបនៅខេត្តកំពង់ស្ពឺ

យោងតាមមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដឹកនាំសម្របសម្រួលពី លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺនៅវេលាម៉ោង៤និង៣០នាទីថ្ងៃទី៣០កក្កដាឆ្នាំ២០២១ បានបើកការស៊ើបអង្កេត ឈានទៅបង្ក្រាបបាន នៅចំណុច ផ្ទះគ្មានលេខ ភូមិទំនប់ ឃុំគូស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ រួមមាន ១- បុរសឈ្មោះ ភឿង ពេជ្រ អាយុ៣៦ឆ្នាំ ទី២- បុរសឈ្មោះ តាក់ ថេន អាយុ២៧ឆ្នាំ និងទី៣ -បុរសឈ្មោះ ប៊ុន បាន ៣៧ឆ្នាំ។ ជាមួយគ្នានោះ សមត្ថកិច្ចរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក(ICE)ទម្ងន់១ពាន់២៣ក្រាម៩៣មីលីក្រាម និងជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវិធី ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner