ក្រុមហ៊ុនចំនួន២ ដែលមានទុននិយោគចំនួន ៨លាន ៥សែនដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអោយធ្វើការបណ្តាក់ទុន

ក្រុមហ៊ុនចំនួន២ ដែលមានទុននិយោគចំនួន៨លាន៥សែន ដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអោយធ្វើការបណ្តាក់ទុន ដោយអាចបង្កើតការងារដល់ពលរដ្ឋបានចំនួន១ពាន់៥៧៤កន្លែង។

ក្រុមហ៊ុនទាំង២នោះរួមមាន៖
១- SEN WANG YING NEW MATERIAL CO., LTD : គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំបក់ផ្អែម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤លាន១សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤០៣កន្លែង។


២- GIANNI VINCE BAGS (CAMBODIA) CO., LTD : គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤លាន៤សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ពាន់១៧១កន្លែង។

គិតក្នុងដើមសប្តាហ៍ទី១នៃខែកក្កដា ឆ្នាំ២០២១នេះ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតបណ្តាក់ទុន មាន ចំនួន២ក្រុមហ៊ុន ជាមួយទឹកប្រាក់វិនិយោគសរុប៨លាន៥សែន ដុល្លារអាមេរិក និងអាចជួយ បង្កើតការងារ ជួន ប្រជាពលរដ្ឋ បាន១ពាន់៥៧៤កន្លែង។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner