ជប៉ុនប្រើថ្នាំប្រឆាំងមេរោគអេដស៍ ព្យាបាលអ្នកជំងឺដែលបានឆ្លងជំងឺកូវីត

ក្រសួងសុខាភិបាលជប៉ុនគ្រោងនឹងចាប់ផ្តើមការសាកល្បង ប្រើប្រាស់ថ្នាំប្រឆាំងមេរោគអេដស៍  ដើម្បីព្យាបាលអ្នកជំងឺដែលបានឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នាពេលឆាប់ៗខាងមុខនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Yoshihide Suga បានថ្លែងពីទីក្រុងតូក្យូ កាលពីម្សិលមិញថា «បច្ចុប្បន្នយើងកំពុងត្រៀមរៀបចំ ដើម្បីធ្វើតេស្តសាកល្បងតាមបែបវេជ្ជសាស្រ្ត ដោយប្រើប្រាស់ថ្នាំព្យាបាលជំងឺអេដស៍ (HIV) មកព្យាបាលជំងឺឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19»។

តែយ៉ាងណាក៏ដោយ លោក Suga បានបញ្ជាក់ថា លោកមិនទាន់អាច ធ្វើការអត្ថាធិប្បាយឲ្យច្បាស់ថា តើវាត្រូវការរយៈពេលប៉ុន្មានទេ សម្រាប់ការអនុម័តលើការប្រើប្រាស់ថ្នាំថ្មីនេះ។

គួរបញ្ជាក់ថា បើតាមតួលេខចុងក្រោយបានឲ្យដឹងថា ចំនួនសរុប នៃអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅប្រទេសជប៉ុនមានចំនួន ៥០០ករណី ស្របពេលដែលជប៉ុនក្លាយជាប្រទេស ដែលមានចំនួនអ្នកឆ្លង COVID-19 ច្រើនបំផុតលំដាប់ទី ២ បន្ទាប់ពីចិន ដែលជាចំណុចកណ្តាលនៃការផ្ទុះ និងរីករាលដាលជំងឺនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner