កូវីដ៖ ក្រសួងសុខាភិបាលវៀតណាមឈប់ឲ្យបាញ់ថ្នាំតាមទីសាធារណៈ ប៉ះពាល់បរិស្ថាន
ទីភ្នាក់ងារសារព័ត៌មាន VN express បានចេញផ្សាយថាក្រសួងសុខាភិបាលវៀតណាមបានប្រាប់អាជ្ញាធរឈប់បាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅតាមទីសាធារណៈ ព្រោះវាខ្ជះខ្ជាយផង ប៉ះពាល់បរិស្ថានផង។
ក្រសួងសុខាភិបាលថា ការអនុវត្តវិធីបាញ់ថ្នាំគីមីសម្លាប់មេរោគ គួរធ្វើលើបុគ្គលផ្ទាល់ ឬនៅខាងក្នុងបន្ទប់សំលាប់មេរោគ។ ការបាញ់ថ្នាំគួរតែធ្វើឡើងតែនៅកន្លែងដែលមានការផ្ទុះឆ្លងនូវវីរុសកូវីដ១៩ ខណៈដែលសាធាតុគីមីដែលប្រើនោះត្រូវកំណត់សម្រាប់សុវត្ថិភាពបរិស្ថានផងដែរ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ