រន្ធត់ណាស់!! រថយន្តហុីយ៉ាន់ដាយ បុកបុរសម្នាក់ដេីរឆ្លងផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមៗ ឯរថយន្តបង្ករេចង្កូតធ្លាក់ទឹកប្រឡាយរងការខូចខាត
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង បន្ទាប់ពីដេីរឆ្លងផ្លូវត្រូវរថយន្ត ហុីយ៉ាន់ដាយ ដឹកទំនិញមួយគ្រឿង បេីកបរក្នុងល្បឿនលឿនហេីយជ្រុលទៅបុកពេញទំហឹង និងរេចង្កូតធ្លាក់ផ្លូវចូលទឹកប្រឡាយ កាលពីវេលាម៉ោង ៩និង២០នាទី យប់ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ស្ថិតក្នុងសង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយនោះទេ ។
យោងតាមប្រភពព័ត៍មានបានឲ្យដឹងថា នៅមុនពេលកេីត គេបានឃេីញបុរសម្នាក់បេីករថយន្តដឹកទំនិញ មួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ ក្បាលពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2946 បេីកក្នុងល្បឿនលឿន ទិសដៅពីលិចទៅកេីត ខណះមកដល់ចំណុចកេីតហេតុខាងលេីបានជ្រុលចង្កូតទៅបុកបុរសម្នាក់កំពុងតែដេីរឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យអូសជាង ១០០ម៉ែត្រស្លាប់ភ្លាមៗនៅនិងកន្លែង ។ ចំណែករថយន្តបង្កបានរេចង្កូតធ្លាក់ផ្លូវចូលទឹកប្រឡាយរងការខូចខាតយ៉ាងដំណំ ។
ក្រោយពេលកេីតហេតុ តៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់រថយន្តទុកឲ្យសមត្ថកិច្ច ជំនាញ ចុះមកវាស់ចែងយកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចរៀបចំយកទៅតំកល់នៅ វត្ត ឬស្សី សាញ់ រងចាំសាច់ញតិមកយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ដោយ ៖ ជីម ភារ៉ា






