បើកម៉ូតូសណ្ដោងរឺម៉កបុកគូថរថយន្តនៅខណ្ឌ៧មករា និងព្យាយាមបើករត់មកដល់ខណ្ឌទួលគោកត្រូវម្ចាស់ដេញតាមឃាត់ជាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូសណ្ដោងរឺម៉ក គ្រឿងជ្រុលទៅបុកគូទរថយន្តឡិចស៊ីស GS-300 នៅខណ្ឌ ៧មករា រួចម្ចាស់រឺម៉កព្យាយាមបើករត់មកដល់ខណ្ឌទួលគោកត្រូវម្ចាស់ដេញតាមឃាត់ជាប់រួចប្រគល់ជូនសមត្ថកិច្ច។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០ និង ១០ នាទីយប់ថ្ងៃទី ១៧ខែកុម្ភៈឆ្នាំ ២០២០ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨នៅចំណុចផ្លូវរថភ្លើងត្រទ្បោកបែក ក្នុងសង្កាត់បឹងកក់ទី ២ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមការរៀបរាប់ពីម្ចាស់រថយន្តបានឲ្យដឹងថារូបគាត់មានគ្នាប្រុសស្រីចំនួន ៥នាក់បើករថយន្ត ឡិចស៊ីសGS-300 មួយគ្រឿងពណ៌សគ្មានផ្លាកលេខទើបនឹងទិញបានមួយថ្ងៃហើយបើកទៅខួបកំណើតមិត្តភក្កិដោយធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីកើតទៅលិចមកដល់ចំណុចស្តុបណានជីងក្នុងសង្កាត់មិត្តភាពខណ្ឌ ៧ មករាបានឈប់រង់ចាំភ្លេងស្តុបខណៈនោះក៏ឃើញយុវជនម្នាក់បើកម៉ូតូសណ្ដោងរឺម៉កមួយគ្រឿងក្នុងល្បឿនលឿនធ្វើដំណើរមកពីក្រោយបានបុកគូទរថយន្តឡិចស៊ីសរបស់គាត់ពីក្រោយពេញទំហឹងរួចមិនឈប់ទទួលខុសត្រូវនោះទេ។ បានព្យាយាមបើលរត់រហូត ភ្លាមៗនោះរូបគាត់បានបើករថយន្តដេញពីក្រោយរហូតមកដល់ចំណុចកើតហេតុធ្វើការឃាត់បានរឺម៉ក និងអ្នកបើករឺម៉ករួចប្រឡល់ជូនសមត្ថកិច្ចរួចភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌទួលគោកបានទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌ ៧មករាដើម្បីចុះមកកន្លែងកើតហេតុដោយមានតំណាងខាងភាគីម៉ូតូសណ្ដោងរឺម៉កបានចុះមកដល់ដោយភាគីទាំងសងខាងសូមធ្វើការចរចា និងសម្រុះសម្រួលគ្នាអស់រយៈពេលជាង ១ម៉ោងទើបខាងភាគីរឺម៉កបានចេញសំណងចំនួន ៩០ម៉ឺនរៀលទៅឲ្យខាងភាគីរថយន្តដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner