ថវិកាជិត៣០លានរៀល ត្រូវបានប្រគល់ជូន ក្រុមគ្រួសារសពលោក ព្រិន្ទបាលឯក ជិន ហ៊ាត ដែលស្លាប់ដោយសារគ្រាប់មីន ខណៈពេលបំពេញភារកិច្ចចេញល្បាតតាមបណ្តោយភូមិសាស្ត្រព្រំដែនកម្ពុជា-ថៃ!

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ៖ ថវិកាសរុបជិត៣០លានរៀល ត្រូវបានប្រគល់ជូនដល់ដៃគ្រួសារសព លោកព្រិន្ទបាលឯក ជិន ហ៊ាត់ ដែលបានស្លាប់ដោយសារគ្រាប់មីនសល់ពីសម័យសង្រ្គាម ខណៈពេលកំពុងបំពេញភារកិច្ចចេញល្បាត នៅតាមចំណុចភូមិសាស្ត្រ បណ្តោយព្រំដែនកម្ពុជា-ថៃ។

តាមរយៈដំណើរអញ្ជើញចុះសាកសួរសុខទុក្ខ របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សំ សៀ មេបញ្ជាការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯកស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ កាលពីព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន បានថ្លែងថា ថវិកាដែលនាំយកមកប្រគល់ជូនដល់ដៃក្រុមគ្រួសារសព គឺបានមកពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរៈភូមិន្ទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក៏បានអញ្ជើញចូលរួមចំណែកជាមួយក្រុមគ្រួសារសពជាបន្តបន្ទាប់មកហើយដែរ។

ក្នុងនោះរួមមាន៖ ថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចំនួន១០លានរៀល, ថវិកាឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ចំនួន៥០ម៉ឺនរៀល, ថវិកាឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ចំនួន៥លានរៀល, ថវិកាឯកឧត្តម ហូ សិទ្ធី ទេសរដ្ឋមន្ដ្រីនាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ចំនួន១លានរៀល អង្កចំនួន១០០គីឡូក្រាម, ថវិកាឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ចំនួន២លានរៀល, ថវិកាឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក ចំនួន២លានរៀល, ថវិកាឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ចំនួន៤លានរៀល, ថវិកាឯកឧត្តម ផាន់ និមិត្ត ចំនួន៤០ម៉ឺនរៀល អង្ករចំនួន១០០គីឡូក្រាម, ថវិកាថ្នាក់ដឹកនាំនៃអាជ្ញាធម៌មីន ចំនួន១លានរៀល, ព្រមទាំងថវិកា របស់មេបញ្ជាការតាមបណ្តាវរសេនាតូចទាំង៥ចំណុះ កងពលតូចអន្តរាគមន៍លេខ៨ ចំនួន១លាន៦០ម៉ឺនរៀល, ថវិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរមូលដ្ឋាន សរុបចំនួន២៧,៩០០,០០០រៀល (ម៉ាភិយប្រាំពីលាន ប្រាំបួនសែនរៀល)។ 

សូមបញ្ជាក់ថា៖ លោកព្រិន្ទបាលឯក ជិន ហ៊ាត់អត្តលេខ២០៣១៧៧ នាយក្រុមទី២ កងអនុសេនាធំទី៣ វរសេនាតូចលេខ៣៨៥ កងពលតូចអន្តរាគមន៍លេខ៨ បានរងគ្រោះថ្នាក់ស្លាប់បាត់បង់អាយុ ជីវិតដោយជាន់មីន ខណៈពេលកំពុងចុះបំពេញភារៈកិច្ចការពារបូរណៈភាពទឹកដី ក្នុងភូមិសាស្ត្រ៣៩៨ ខ្សែត្រៀមជួរមុខ បណ្តោយព្រំដែនកម្ពុជា.ថៃ ក្នុងទឹសទី១ប្រាសាទព្រះវិហារ ៕ធ.ដ

សួនលីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner