នគរបាលប៉ុស្ដិ៍ទួលស្វាយព្រៃទី១ ឃាត់ខ្លួនជនសង្ស័យ២នាក់ភ្លាមៗ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ទួលស្វាយព្រៃទី១ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចាប់ខ្លួនភ្លាមៗ ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសសន្តិសុខម្នាក់កំពុងចុចទូរស័ព្ទលេងហ្គាមកាលពីវេលាម៉ោង៤ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែ កុម្ភ: ឆ្នាំ ២០២០ នៅចំណុចមុខផ្ទះលេខ៦៣Eo តាមផ្លូវ១៩៩ ភូមិ៥  ប៉ុស្តិ៍ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ  សឹម វុធ អាយុ ៥៦ភេទប្រុសអាយុ ស្នាក់នៅ ផ្ទះ៦៨២ ផ្លូវជាតិលេខ២ សង្កាត់អង្រែក្រោម ខណ្ឌមានជ័យ បានបាត់បង់សម្ភារៈ ទូរស័ព្ទម៉ាកOPPO ( អូប៉ូ) ។

ជនសង្ស័យទាំង២នាក់រួមាន ៖ ទី១ ឈ្មោះ  ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស  ទី២ឈ្មោះ បូរ ពុទិ្ធរូ ភេទប្រុស អាយុ ១៤ឆ្នាំ មុខសិស្ស ។ អ្នកទាំង២នាក់ស្នាក់នៅសង្កាត់ដើមគរ ខណ្ឌទួលគោកចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនរួមនឹងទូរស័ព្ទរបស់ជនរងគ្រោះផងដែរ  ។

នគរបាលប៉ុស្ដិ៍ទួលស្វាយព្រៃទី១ បានឲ្យដឹងថា មុនកើតហេតុកម្លាំងនគរបាលបានល្បាតក្នុងមូលដ្ឋានដើម្បីបង្ការបទល្មើស ស្រាប់តែប្រទះឃើញម៉ូតូកង់បីស្រែកចោរឆក់ៗរួចក៏ជិះដេញតាមម៉ូតូស្គុបពីចំនួន២គ្រឿង ហើយបុរសអ្នកបើកម៉ូតូកង់បីបុកបណ្ដាលឲ្យជនសង្ស័យ២នាក់ ដួល ពេលនោះកម្លាំងនគរបាលចុះទៅដល់  ក៏ធ្វើការអន្តរាគមន៍ឃាត់ខ្លួនយកមកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរនាំតែម្ដង ។

វត្ថុតាងដកហូតរួមមានម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ស ២គ្រឿង ដោយមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ១HL១២៨៦ និងមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ ១HW១១៥០ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងប៉ុស្តិ៍នគរទួលស្វាយព្រៃទី១  កសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner